Connect with us

ព័ត៌មានជាតិ

តើ​ការ​ច្រណែន​និន្ទា​រាប់​ជា​ជំងឺ​ផ្លូវចិត្ត​ដែរ​ទេ?

បានផុស

នៅ

ដំបូង​យើង​ត្រូវ​ដឹង​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មាន​អារម្មណ៍​ច្រណែន? អ្នក​ចិត្ត​វិទ្យា​បង្ហាញ​ថា ការ​ច្រណែន​អាច​មក​ពី​អារម្មណ៍នៃការគោរព​ខ្លួនឯង​ទាប ឬ​ខ្វះ​ទំនុកចិត្ត។ ហើយនៅពេល​នរណា​ម្នាក់​មិន​សប្បាយចិត្តនឹងខ្លួនឯង ធ្លាប់មានលទ្ធផលជីវិតមិន​សូវ​ល្អ មានគ្រួសារមិនសូវ​រលូន នឹង​អាជីព​មួយ​ណា​ក៏​មិន​ឈានឡើង រវើរវាយ ធុញថប់ និង​អសន្តិសុខ ផ្លូវចិត្ត ជា​សន្សឹមៗ​អាច​បណ្ដាល​ឲ្យ​មានកើត​អារម្មណ៍​ច្រណែន​និង​ឃ្លាតឆ្ងាយ​ពី​ការ​ពិត។

ការ​ច្រណែន​ក្នុង​ទំនាក់ទំនង​ស្នេហា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ច្រណែន​នេះ ជា​ធម្មជាតិ​ដែល​យើងម្នាក់ៗ​មាន​អារម្មណ៍​ច្រណែន​ឈ្នានីសមិន​សុខស្រួល​នៅ​ចំណុចខ្លះក្នុងទំនាក់ទំនងដោយសារ​តែ​ស្រឡាញ់មនុស្សម្នាក់​ទៀតហើយ​ខ្លាច​មាន​គេ​​មក​នៅ​រារាំង ព្រោះការភ័យខ្លាចថា មនុស្សជាទីស្រឡាញ់អាចរកអ្នកផ្សេងមកជំនួសយើង។ តែ​ប្រសិនបើ​ការច្រណែន​កើតមាន​ជាញឹកញាប់និងមិនសមហេតុផល អាចជា​កម្រិត​ផ្តើម​ខាង​រោគសាស្ត្រ។ ចំពោះ​បុគ្គល​ដែល​ច្រណែនខ្លាំងហួសពេក ការច្រណែននោះ​តែងតែ​នាំទៅ​រក​ក្តី​បញ្ចប់​នៃ​ទំនាក់ទំនងស្នេហា​។

អ្នកចិត្តវិទ្យាវិវត្តបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវការច្រណែន។ នៅក្នុង​ការពិនិត្យ​ឡើង​វិញនាឆ្នាំ (២០០៤) គេបានបានសរសេរថា​ការ​ច្រណែនអាចផ្តល់“ គុណប្រយោជន៍” សម្រាប់​បុរស​និង​ស្ត្រី។ អ្វី​ដែល​កាន់​តែពិសេស​ជាងនេះទៅទៀត Buss (១៩៩៥) បាន​សន្និដ្ឋាន​ថា​សំណុំខួរក្បាលជាក់លាក់របស់មនុស្ស​យើង កំណត់នូវ​ប្រតិកម្ម​ច្រណែន​ហើយ​បាន​រក​ឃើញ​ថា​បុរសមានការច្រណែននឹងភាពមិនស្មោះត្រង់ខាងរាងកាយ ខណៈ​ពេល​ដែល​ស្ត្រី​កាន់​តែ​ច្រណែននឹងភាពមិនស្មោះត្រង់ខាងអារម្មណ៍។

មនុស្ស​ច្រណែន​អ្នកដទៃ

អារម្មណ៍​អសន្តិសុខ និងប្រៀបធៀបគ្នា​ទាំងអស់​សង្ឃឹម​ថាធ្វើតាមដូចគេបាន គឺជា​ប្រភពទូទៅ​នៃ​ការ​ច្រណែន។ អត្តសញ្ញាណ​អន់ថយ​នៃភាពជឿជាក់លើខ្លួនឯងក៏ជាដើម​ចម​នៃ​រោគ​ច្រណែន​ ឧទាហរណ៍​មិន​មានទំនុកចិត្តថា ខ្លួនមានតម្លៃគ្រប់គ្រាន់ធៀប​ជាមួយ​ម្នាក់​ទៀតបាន។ ដើម្បី​ធ្វើ​ឲ្យ​មនុស្សនានា​ទៀតងាក​មកចាប់អារម្មណ៍នឹងខ្លួន​ដែល​ខ្លួន​នៅ​មិន​ទាន់​សក្ដិសម​នៅឡើយ បាន​បង្កើត​ភាព​ច្រណែន​ជាច្រើន​នៅ​លើ​លោក​យើងនេះ។ និយាយម៉្យាង​ទៀត​មនុស្ស​ដែល​មាន​ថាមពល​ចិត្ត​ខ្ពស់ មាន​ការងារ​ជាប់​រដឹក​និង​មាន​គោលដៅ​ជីវិត​ត្រឹមត្រូវ មិន​ងាយ​ច្រណែន​អ្នក​ផ្សេង​ដាច់ខាត​ហើយ​មិន​ខ្លាច​ការ​ផ្ដួល​ឬមិន​ខ្លាច​ថា​អ្នកណា​មិន​ចាប់អារម្មណ៍​ខ្លួន​ដែរ។

ការ​ថប់បារម្ភ

ការ​ថប់បារម្ភ​និង​កង្វល់​ក្នុង​ចំណោមមនុស្សម្នានា​សម័យកាល​ថ្មីៗនេះ​មួយ​ចំណែក​ធំ​ដោយសារ​តែ​ឲ្យ​តម្លៃ​ខ្លួន​ទៅប្រៀបនឹងមនុស្ស​ដែលគេធ្វើសកម្មភាពជានិច្ច​ ឯ​ខ្លួន​មិន​ធ្វើអ្វី​ជា​ដុំ​កំភួន​ហើយ​ទៅ​ចង់​បាន​លទ្ធផលឬការចាប់អារម្មណ៍ដែរ។

នេះ​ជា​ស្ទីល​នៃ​ការគិតប្រភេទដែលពិបាកព្យាបាល​បំផុតក្នុងពិភពលោក គឺ​ក្នុងការមិនអាច​គ្រប់គ្រង​ការ​ពិចារណា​របស់ខ្លួន គឺភាពមិនប្រាកដប្រជានៃ​បុគ្គល​ដែល​ចង់បានការ​ចាប់​អារម្មណ៍​ហួសហេតុ​ទាំង​ដែលខ្លួន​មិន​ខំធ្វើការ។

បុរសនិងស្ត្រីជាច្រើនបានរស់នៅរ៉ាំរ៉ៃជាមួយនឹងការច្រណែនប៉ុន្តែភាពវង្វេងស្មារតីនោះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឈានទៅ​ធ្វើរោគវិនិច្ឆ័យនៃជម្ងឺវិកលចរិកពេញលេញនៅឡើយទេ អ៊ីចឹង​ហើយ​បានជាការព្យាបាលមានភាពស្មុគស្មាញ។ បុរស​និងស្ត្រីដែល​មានភាពវង្វេងស្មារតី​ស្រាល​ឬ​មធ្យម​មាន​ការ​លំបាក​យ៉ាងខ្លាំង មានសញ្ញា​មួយចំនួនដូចជា

លំបា​កខ្លាំង​ក្នុង​ការជឿទុកចិត្តអ្នកដទៃ

ជារឿយៗ​មានចេតនាអាក្រក់ទៅនឹងបំណងរបស់អ្នកដទៃ

មាន​អារម្មណ៍ថាខ្លួនឯងរងគ្រោះនិងត្រូវបានធ្វើទុក្ខបុកម្នេញ

មានអារម្មណ៍ថាអ្នកដទៃមិនចង់ទទួលយកពួកគេ

មានអារម្មណ៍ថាអ្នកដទៃកំពុងព្យាយាមបំផ្លាញពួកគេ

មានអារម្មណ៍​ថាតែងតែ​ត្រូវ​បាន​បដិសេធ

ចូលចិត្ត​អនុវត្តិការ​បន្ទោសដល់អ្នកដទៃ​ជា​ជាងដឹងអំពីគុណវិបត្តិឬកំហុសខ្លួន

ជា​ញឹកញាប់​ពួកគេ​ច្រណែន​និង​ចាប់​យកវិធី​គុំកួន​ស្ងាត់ៗ​លាក់កំបាំង។

ចុះតើអាចព្យាបាលបានដែរទេ?

ត្រូវ​ចាំថា មិនមែនភាពលោភលន់ដែលកំពុង​វាយ​ត្របាក់​ជំរុញ​ពិភពលោក​ទៅ​រកវេទនាទេ ប៉ុន្តែ​គឺ​ការ​ច្រណែន​ឈ្នានីស។ ដូច្នេះប្រសិនបើអ្នកធ្លាប់ចាប់អារម្មណ៍ថា​ខ្លួនឯង​មាន​អារម្មណ៍​ច្រណែន​ឈ្នានីស​និង​មាន​សញ្ញាណ​ទាំងប៉ុន្មាន​ឬខ្លះខាងលើ សូមចាំ​ថា ​វា​មិនអីទេ ​ប្រសិន​យើង​នៅ​ដឹង​ខ្លួន​ថា​យើង​ពិតជាកំពុងស្ថិត​ក្នុងការច្រណែន។ ចូរជួយខ្លួនឯងដោយ​គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន​ហើយ​ស្គាល់​ពួកគេ(ការ​ច្រណែននោះ)ឲ្យ​បានច្បាស់។ ជាជាង​ស្អប់ខ្លួនឯង ផ្ទុយទៅវិញ​ យើង​ត្រូវគិតអំពីអារម្មណ៍របស់យើងថា​ហេតុអ្វីធ្លាក់ខ្លួនមកជាមនុស្ស​របៀបនេះ?​ យើង​ចង់​បាន​ពេក? ចូលចិត្ត​ធៀប​ពេក? មើល​ទៅអ្នកដែលខ្ពស់ជាង​យើងពេក?​ ឬ​យើង​ដើរ​ជាមួយ​មនុស្ស​ខុស?

នៅក្នុងចិត្តវិទ្យា ការ​និយាយនឹង​ខ្លួនឯងនេះត្រូវបានគេហៅថា“ មេតាណុល” ឬ​គិតអំពីការ​គិត​របស់​ខ្លួនយើង។ អ្នកចិត្តសាស្រ្តខ្លះប្រើពាក្យតែមួយដើម្បីរួមបញ្ចូលអំពីអារម្មណ៍នេះ។

ឧទាហរណ៍​នៅពេលណាដែលយើង​មានអារម្មណ៍ចង់ខឹង​ឬ​វាយបកឬប្រណៃ​នរណាម្នាក់ អាចសាកល្បងដកដង្ហើមវែងៗនិងសួរខ្លួនឯងនូវសំណួរដូច​ខាងក្រោមៈ

តើខ្ញុំមានអារម្មណ៍នេះព្រោះអ្វី?​ ខ្ញុំមានអសន្តិសុខផ្លូវចិត្ត​? ជាការច្រណែនឈ្នាសនីសមែនទេ? ហេតុអ្វី​ខ្ញុំយកខ្លួនឯងទៅទាក់ទងនឹង​មនុស្ស​ធុននោះ? តើ​កត្តាអ្វីខ្លះ​ដែលបណ្តាល​ឲ្យ​មាន​អារម្មណ៍បែបនេះ? តើខ្ញុំកំពុងតែមានប្រតិកម្មរាល់ពេលឃើញ​ជីវិតគាប់ប្រសើរ​របស់​នរណាផ្សេង? ហេតុផល​អ្វីដែលខ្ញុំមានអារម្មណ៍ដូចជា​អ្នក​ចាញ់​បើ​ប្រៀបធៀប​ជាមួយ​មិត្តភ័ក្ដិ​របស់ខ្ញុំ? តើខ្ញុំ​មានការងារអ្វីដែលតំណាងខ្លួនខ្ញុំហើយ​គួរឱ្យគោរពដែរទេ?
ផ្តាច់ខ្លួនយើង​ពីក្នុងរង្វង់​ស្ថានភាពនេះ ហើយស្រមៃថាយើង​គឺជាភាគីទីបីអព្យាក្រឹត ដែលសង្កេតមើលមកហើយពិចារណា​ពីខាងក្រៅ ដូចជា​កំពុង​មើល​មិន​ឃើញ​មើល​ខ្លួនឯង​និង​កត់ចំណាំ ដោយ​ព្យាយាម​រក​មូល​ហេតុពិត។

ការពិនិត្យមើលខ្លួនឯងដូចនេះនឹងមិនផ្តល់ចម្លើយភ្លាមៗទេ។ ប៉ុន្តែយូរ ៗ ទៅវាអនុញ្ញាត​ឲ្យ​យើង​គ្រប់គ្នា​បាន​យល់​ពី​ខ្លួន​អ្នក​កាន់​តែ​ច្បាស់។

ប្រែសម្រួល៖ សុភា

ចុចអាន៖មនុស្សច្រណែន លេចសញ្ញាទាំងនេះ ទោះខំសម្ដែងយ៉ាងណាក្ដី

ចុចអាន៖ដោះស្រាយ​ជាមួយ​មនុស្ស​ច្រណែន ដែល​ប៉ង​បំផ្លាញ​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម