ជីវិតកម្សាន្ដ
១១ឆ្នាំហើយ បុរសដែលគេនិរទេសចេញពីអារ៉ាប៊ីសាអូឌីតព្រោះសង្ហាពេក មានសម្រស់យ៉ាងណា?
កាលពីខែមេសា ឆ្នាំ២០១៣ អ្នកលេងអ៊ីនធឺណេតទូទាំងពិភពលោកហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែព័ត៌មាននៃបុរសវ័យក្មេងអារ៉ាប់បីរូប ត្រូវប៉ូលិសអារ៉ាប៊ីសាអូឌីតនិរទេសដោយសារតែរូបរាងសង្ហាពេក។ នៅពេលនោះ អាជ្ញាធរបាននិយាយថា ពួកគេខ្លាចបុរស៣រូបទាំងនេះធ្វើឲ្យអ្នកដទៃ ជាពិសេសស្ត្រីលង់ស្រលាញ់ដកចិត្តមិនរួច ហើយអាចឈានដល់ការបង្កបញ្ហាប៉ះពាល់ដល់សន្តិសុខ។

យ៉ាងណាក៏ដោយ ក្រោយមកទើបបានគេបញ្ជាក់ថាគ្រាន់តែសុំឲ្យចាកចេញពីប្រទេស ហើយមិនបានបណ្ដេញចេញដូចការលើកឡើងបណ្ដាសារព័ត៌មានឡើយ។ ជាមួយគ្នានេះដែរ ឈ្មោះប្រុសសង្ហាទាំង៣រូបនេះបានក្លាយជាទីចាប់អារម្មណ៍ពាសពេញពិភពលោក បើទោះជារឿងរ៉ាវរបស់ពួកគេបានកន្លងផុតទៅយូរឆ្នាំហើយក្ដី។
បុរសទាំងបីរូបដែលបានលើកឡើងនោះមាន Omar Borkan Al Gala, ព្រះអង្គម្ចាស់ Mutaib dari និង Imran Abbas Naqvi ដែល Omar ត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើនបញ្ចេញមតិស្របគ្នាថា លោកគឺជាបុរសដែលមានសម្រស់ស្អាតសង្ហាជាងគេ ជាមួយនឹងរូបរាងដ៏គួរឲ្យចាប់អារម្មណ៍បំផុតដែលមិនធ្លាប់ឃើញពីមុនមក។
កាលណោះ ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរឿងនេះបានសាយភាយ ទំព័រ Facebook របស់បុរសកើតឆ្នាំ ១៩៨៩ ឈានដល់ ៨០ម៉ឺនអ្នកតាមដាន។ ត្រឹមតែមួយរយៈពេលខ្លី ជីវិតរបស់ Omar បានផ្លាស់ប្តូរទាំងស្រុង ដោយទទួលរហស្សនាមថា “បុរសអារ៉ាប់ដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី” ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបរទេស។
យ៉ាងណា ពីមុនមកលោកត្រឹមជាតារាម៉ូដែលធម្មតា ហើយក៏មិនជោគជ័យភ្លាមៗដែរ ដោយសារតែមានមុខមាត់ស្រស់ស្អាតពីកំណើត និងភ្នែកទាក់ទាញពីមនុស្សភេទផ្ទុយ Omar បានក្លាយជាតារាម៉ូដែលឯករាជ្យ អ្នកថតរូប និងជាតារាសម្ដែងដ៏ល្បីមួយរូប។ ត្រឹមមួយភ្លែត គាត់បានក្លាយជាបុគ្គលដ៏ល្បីល្បាញ ដែលមនុស្សរាប់លាននាក់ជុំវិញពិភពលោកស្គាល់និងចង់ឃើញរូបសម្បិត្តិលោកជាខ្លាំង។ នាពេលនោះ លោកបានទទួលការអញ្ជើញជាច្រើនពីឧស្សាហកម្មផ្សាយពាណិជ្ជកម្ម និងម៉ូដ ហើយតែងតែបង្ហាញខ្លួននៅក្នុងកិច្ចសម្ភាសន៍ជាបន្តបន្ទាប់លើកម្មវិធីទូរទស្សន៍ គម្របទស្សនាវដ្តី ការផ្សាយពាណិជ្ជកម្ម និងគម្រោងភាពយន្តផ្សេងៗជាដើម ។
នៅពេលដែលអាជីពកាន់តែជោគជ័យបំផុត កាលពីឆ្នាំ ២០១៥ បុរសរូបសង្ហាម្នាក់នេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់បានប្រកាសរៀបការជាផ្លូវការជាមួយមិត្តស្រី Yasmin Oweidah ដែលជាអ្នកច្នៃម៉ូដក្មេងជាងគាត់ ៤ ឆ្នាំប៉ុណ្ណោះ។ ក្រោយពេលរៀបការ Yasmin ក៏ត្រូវបានគប់ដុំថ្ម ព្រោះនាងត្រូវបានគេគិតថាមានសម្រស់ធម្មតា បើធៀបនឹងស្វាមីដ៏សង្ហារបស់នាង។ នៅខែកញ្ញា ឆ្នាំ ២០១៨ Omar បានប្រកាសនៅលើទំព័រផ្ទាល់ខ្លួនថា លោកនិងភរិយាបានសម្រេចចិត្តបែកគ្នាហើយ និងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ក្រោយពីអ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Diyab ជាដំណក់ឈាមរួមគ្នា ។
ជាង ១១ ឆ្នាំ ចាប់តាំងពីល្បីល្បាញជុំវិញពិភពលោកដោយចៃដន្យ ជីវិតរបស់ Omar ឥឡូវនេះបានផ្លាស់ប្តូរច្រើន។ មកដល់ពេលនេះ Omar មានការផ្លាស់ប្តូរច្រើនខ្លាំង បើធៀបទៅនឹងកាលពីលោកនៅអាយុ២៣ ឆ្នាំ ពោលបុរសសង្ហារូបនេះហាត់ប្រាណដើម្បីឲ្យរាងកាយកាន់តែមានសាច់ដុំ និងមានក្បាលទំពែក។ ក្រោយមក គាត់បានផ្លាស់ទៅទីក្រុង Vancouver ប្រទេសកាណាដា ហើយបានចាប់ផ្តើមអាជីពសម្តែង ទោះបីជាកេរ្តិ៍ឈ្មោះរបស់គាត់មិនល្បីល្បាញដូចពីមុនក៏ដោយ។
ជារឿយៗ នៅលើបណ្ដាញសង្គម Omar នៅតែចែករំលែករូបភាពនៃជីវិតប្រចាំថ្ងៃរបស់គាត់ជាមួយអ្នកគាំទ្រជាប្រចាំ។ យ៉ាងណាមិញ មហាជនជាច្រើនបានបញ្ចេញមតិថា លោកលែងរក្សាសម្រស់ដ៏ទាក់ទាញដូចកាលពីមុនទៀតហើយ ហើយស្ទីលរបស់លោកកាន់តែងាកទៅរកលោកខាងលិចទាំងស្រុង។ ទោះបីជាបែបណាក៏ដោយ បុរសអារ៉ាប់រូបនេះនៅតែរក្សាបានឈ្មោះជាបុរសសង្ហាជាងគេលើលោក ដ្បិតថារូបរាងមិនបានដូចពីមុនក៏ពិតមែន៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Park Seo Joon ប្រាប់ថា ការសម្ដែងភាពយន្តធ្វើឲ្យលោកមានទំនុកចិត្ត និងក្លាហាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


