ព័ត៌មានជាតិ
លោក ស សុខា ដកដំណែង និងផ្អាកការងារនគរបាលព្រំដែន៥នាក់ ពាក់ព័ន្ធករណីនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាខុសច្បាប់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ការបណ្ដេញចេញនគរបាលការពារព្រំដែនម្នាក់ និងផ្អាកការងារ ផ្អាកប្រាក់បៀរវត្សនគរបាលព្រំដែនចំនួន៤នាក់នេះ។ ការបណ្ដេញចេញ និងផ្អាកការងារមនុស្សទាំង៥នាក់នេះ ធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី៨ ខែតុលា កម្លាំងយោធា បានចាប់ឃាត់ខ្លួននគរបាលការពារព្រំដែនចំនួន៦នាក់ បានលួចនាំជនជាតិថៃឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។

នៅយប់ថ្ងៃទី១០ ខែតុលា នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ពន្យល់ថា មូលហេតុដែលមានការបណ្ដេញចេញពីក្របខណ្ឌ និងផ្អាកពីការងារនគរបាលការពារព្រំដែនចំនួន៥នាក់នេះ គឺព្រោះតែក្នុងប្រតិបត្តិការឃាត់ខ្លួននជនសង្ស័យជានគរបាល ដែលនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ប៉ុន្តែបានដោះលែងម្នាក់ទៅវិញ ក្រោយពីរកឃើញថា មិនបានជាប់ពាក់ព័ន្ធនឹងករណីនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា នេះគឺជាការចំណាត់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះមន្ត្រីទាំងឡាយណាដែលលបលួចប្រព្រឹត្តិទង្វើអវិជ្ជមាន ឃើញកន្ទេលធំបន្លំដេក ក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីថៃ។

តាមរយៈប្រកាសស្ដីការអនុវត្តទណ្ឌកម្មខាងវិន័យមន្ត្រីនគរបាលជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១០ ខែតុលា នេះ បានដកឋានន្តរស័ក្ដិ និងបណ្ដេញអនុសេនីយ៍ត្រី សុខ សំអុល មន្ត្រី នៃវរសេនាតូចនគរបាលការពារព្រំដែន ចេញពីក្របខ័ណ្ឌនគរបាលជាតិ។
ដោយឡែកតាមរយៈប្រកាសស្ដីពីការផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ រដ្ឋមន្ត្រីបានផ្អាកការងារ ប្រាក់បៀរវត្សនគរបាលព្រំដែន៤នាក់ទៀតដូចជាទី១ វរសេនីយ៍ត្រី ព្រឹម ដែន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, ទី២ វរសេនីយ៍ត្រី ព្រំ ភ នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង, ទី៣អនុសេនីយ៍ទោ ភុំ ចំរើន និងទី៤ ពលបាលត្រី ព្រឹម ឌុន ជាមន្ត្រី ដើម្បីបើកផ្លូវឱ្យតុលាការបន្តនិតីវិធីតាមផ្លូវច្បាប់។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យថៃមើលងាយខ្មែរថា អត់ទំនិញគេមិនបាន។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖« ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ“»៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


