ព័ត៌មានជាតិ
៩ខែឆ្នាំនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹងបាន៦០០ និងអនុវត្តទណ្ឌកម្មមន្ត្រី
រយៈពេល៩ខែ ឆ្នាំ២០២៥ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានដោះស្រាយបណ្ដឹងចំនួន៦០០ និងអនុវត្តទណ្ឌកម្មលើមន្ត្រីមួយចំនួន រាប់ទាំងការបណ្ដេញចេញពីក្របខណ្ឌ និងដកតំណែង។ នេះបើតាមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ គឺរួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។
បើតាមលោកអគ្គាធិការ លទ្ធផលនេះ បើធៀបនឹងរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន៧៤ភាគរយ កើនឡើង៣ភាគរយ ខណៈពាក្យបណ្តឹងសល់ចំនួន១៧៥បណ្តឹងទៀត កំពុងស្ថិតក្នុងដំណើរការតាមនីតិវិធីដោះស្រាយ ក្នុងនោះផ្នែករដ្ឋបាលមាន២៨បណ្ដឹង និងផ្នែកនគរបាលមាន១៤៧បណ្ដឹង។

គួរដឹងថា អគ្គាធិការដ្ឋាន មានភារកិច្ចធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ។ ក្នុងចំណោមតួនាទីភារកិច្ចជាច្រើនទៀត អគ្គាធិការដ្ឋាន ក៏មានភារកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ និងសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃផងដែរ។

ជាលទ្ធផលនៃការទទួលអង្កេត និងដោះស្រាយពាក្យបណ្ដឹងទាំងនោះ ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានបញ្ជាក់ឱ្យដឹងថា អគ្គាធិការដ្ឋាន បានពិនិត្យឃើញភាពខ្វះចន្លោះ នៃការបំពេញភារកិច្ចរបស់មន្រ្តីរាជការមួយចំនួន និងបានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តទណ្ឌកម្មចំពោះមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃមួយចំនួន។ ទណ្ឌកម្មទាំងនោះរួមមាន បណ្ដេញចេញពីក្របខ័ណ្ឌ ដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ ស្តីបន្ទោស សម្រួលភារកិច្ច អប់រំព្រមានជាលាយលក្ខណ៍អក្សរ និងណែនាំ ជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


