ព័ត៌មានជាតិ
សម្ដេចតេជោប្រាប់សកម្មជននយោបាយនៅក្រៅប្រទេសពីភាពរីកចម្រើនរបស់កម្ពុជា
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន។

តាមការឱ្យដឹងពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ដែលបានជួបជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសនាឱកាសនេះ។ សម្តេចតេជោ បានចែករំលែកអំពីទិដ្ឋភាពទូទៅពីស្ថានភាពរបស់កម្ពុជាពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេចក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី។

សម្តេចតេជោប្រធានគណបក្សក៏បានបង្ហាញអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ និងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចតេជោក៏បានលើកឡើងអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យបានវិលទៅរកភាពប្រក្រតីឡើងវិញ។ បន្ថែមពីនេះ សម្តេចតេជោក៏បានលើកឡើងអំពីស្ថានភាពនយោបាយមួយចំនួនទៀតដល់សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅបានឈ្វេងយល់ និងស្ថានភាពពិតរបស់កម្ពុជា ជាពិសេសសម្រាប់សកម្មជននៅក្រៅប្រទេសបានដឹង និងបានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


