ព័ត៌មានជាតិ
ពិព័រណ៌កុលភាជន៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបង្ហាញពីការរីកចម្រើនឧស្សាហកម្មខ្មែរក្នុងសម័យអង្គរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍មួយដែលមានរយៈពេល២ខែដើម្បីបង្ហាញពីការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរជូនសាធារណជនទស្សនានិងស្រាវជ្រាវ។ ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរលោក ឆាយ រចនា បានឱ្យដឹងថា ពិព័រណ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីការរីកចម្រើនខ្លាំងនៃឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ។

យោថតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាពិព័រណ៌នេះចាប់ផ្ដើមពីថ្ងៃទី២៣ ខែតុលារហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ ដែលមានកុលាលភាជន៍ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម។
ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរលោក ឆាយ រចនា ឱ្យដឹងថាដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយផលិតភាជន៍សសី។
លោកបន្ថែមថា៖ «បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។ ទាំងនេះបង្ហាញថានៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេសូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអដ្ឋិធាតុរបស់បុព្វការីជនជាដើម»។

ពិព័រណ៍នេះរៀបចំឡើងនៅសាលទី១ របស់សារមន្ទីរ ខណៈអ្នកទេសចរណ៍ក៍អាចដើរទស្សនាវត្ថុបុរាណរាប់រយប្រភេទទៀតដែលបានអភិរក្សថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៏ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។
សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


