ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តតាកែវរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពApp NoDrug
តាកែវ ៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានរួមគ្នា បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងជាទូទៅពីបញ្ហាគ្រឿងញៀន ច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងការជំរុញការទាញយកកម្មវិធីទូរសព្ទដៃ NoDrug ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព កងកម្លាំង និងអភិបាលស្រុក លោកមេឃុំ ចៅសង្កាត់ ទូទាំងខេត្តតាកែវ។

លោក យង់ សវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានថ្លែងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីបញ្ហាគ្រឿងញៀន បង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជម្រុញការទាញយកកម្មវិធី App NoDrug ក៏ដូចជាបង្កើនការចូលរួមឱ្យកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រួមចំណែកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ធ្វើឱ្យសម្រេចបាននៅឆន្ទៈដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាគ្រឿងញៀន និងបានណែនាំឱ្យបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសមេឃុំ មេភូមិ ជួយបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ដែលជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ ឈានទៅធ្វើការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយជាយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សិស្សានុសិស្ស ពិសេសយុវជន ឱ្យបានយល់ដឹង និងប្រើប្រាស់គឺស្មើនឹងជួយខ្លួនឯង។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវការថ្លែងការណ៍កោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះគ្រប់សមាសភាពទាំងអស់របស់ខេត្តតាកែវដែលបានប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា កាលណាប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពួកគាត់នឹងមិនទៅប៉ះពាល់គ្រឿងញៀននោះទេ ក៏ដូចជាបានដឹងពីអត្ថប្រយោជន៍App NoDrug ពួកគាត់នឹងមានចំណេះដឹងហើយនឹងអាចរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍នាំមកនូវសុវត្ថិភាពនិងការអភិវឌ្ឍន៍៕




























-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


