Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានតម្រូវការ​គ្រូ​ក្របខណ្ឌ​រាប់ពាន់​នាក់​​ទៀត ដើម្បី​បំពេញ​​កំណើន​សិស្ស​សិក្សា

បានផុស

នៅ

វិស័យអប់រំក្នុងខេត្តបាត់ដំបងពីមួយឆ្នាំទៅមួយឆ្នាំសិស្សកាន់តែមានកំណើនជាបន្តបន្ទាប់ បើទោះបីក្នុងខេត្តបច្ចុប្បន្នគ្រូបង្រៀនក្របខ័ណ្ឌមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ នៅមិនទាន់ឆ្លើយតបតាមតម្រូវការកំណើនសិស្សនៅឡើយដែរ។ នេះបើតាមការលើកឡើងពីមន្ត្រីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆន ឈាង ប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង​បាន​ឲ្យដឹង​ថា ​ទូទាំងខេត្តមាន​គ្រូបង្រៀនក្របខ័ណ្ឌគ្រប់កំរិតសរុបមាន​ចំនួន ៩០៦៧ នាក់ ក្នុងនោះស្រី ៥០២៦ នាក់។ ចំនួននេះបើរាប់បញ្ចូលទាំង​គ្រូកិច្ចសន្យាផងមានសរុបរហូតដល់ជាង ១២ ០០០នាក់។

លោកថា នេះជាចំនួនមួយដ៏ច្រើនក្នុងវិស័យអប់រំក្នុងខេត្តបាត់ដំបង ដើម្បីឆ្លើយតបកំណើនសិស្សចេះតែមានការកើនឡើង សម្រាប់ការបណ្ដុះបណ្ដាលអប់រំក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សម្រាប់លោក ឆន ឈាង បើទោះបីជាគ្រូបង្រៀនមានជិត ១ ម៉ឺននាក់ ក៏នៅតាមគ្រឹះស្ថានសិក្សាសាធារណះមួយចំនួនទៀតនៅតែខ្វះគ្រូបង្រៀនដដែល ខណះដែលលោកគ្រូ អ្នកគ្រូខ្លះ ចូលនិវត្តន៍ មរណភាព លាឈប់ និងផ្លាស់ប្តូរកន្លែងបង្រៀន​តាមគ្រួសារជាដើម។

បើផ្អែកតាមរបាយការណ៍ តាមបណ្តាស្រុក.ក្រុងទាំង ១៤ គ្រូបង្រៀននៅថ្នាក់បឋមសិក្សានៅខ្វះជិត ៣ ០០០ នាក់ទៀត។

ដើម្បីឆ្លើយតបតាមតម្រូវការនៅតាមសាលារៀនបន្ថែមទៀតនោះ ក្រសួងមុខងារនិងក្រសួងអប់រំយុវជន និងកីឡា បានធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារជាច្រើនកន្លែង ដើម្បីជ្រើសរើសរកលោកគ្រូអ្នកគ្រូ ដែលមានចំណេះដឹងពិតប្រាកដ អាចបង្រៀនប្រកបដោយចំណេះដឹង តាមគ្រឹះស្ថានសិក្សានានាក្នុងខេត្ដបាត់ដំបង។

សម្រាប់ខេត្តបាត់ដំបង ក្នុងរយះពេល ៣ ឆ្នាំចុងក្រោយនេះ កំណើនសិស្សប្រឡងជាប់និទ្ទេស A បានកើនឡើងជាបន្ដបន្ទាប់​។ ក្នុងនោះចាប់ពីឆ្នាំ២០២៣ សិស្សប្រឡងជាប់និទ្ទេសមានចំនួន ៧៧ នាក់។ ឆ្នាំ ២០២៤ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៣០ និងក្នុងឆ្នាំ ២០២៥ សិស្សប្រឡងជាប់និទ្ទេស A មានរហូតដល់ ១៥៥ នាក់៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម