Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីជម្រុញឱ្យស្រង់ស្ថិតិកម្មករ និងប្រជាជននៅតំបន់បិទខ្ទប់ដើម្បីងាយចែកអំណោយ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅថ្ងៃទី១៣ ខែមេសា  ឆ្នាំ២០២១នេះ បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋាន ដើម្បីការពារជម្ងឺកូវីដ-១៩ ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការងារស្ថិតិបន្ទប់ជួល ផ្ទះជួល និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង​ និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។


លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការចែកអំណោយនៅតំបន់បិទខ្ទប់ ត្រូវចែកជូនកម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់បំផុត។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា ចំពោះខណ្ឌ១១ទៀតដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិឱ្យបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើង អាជ្ញាធរមានស្ថិតិនៅក្នុងដៃស្រាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម