Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡងគណិតវិទ្យាសម្រាប់សិស្សអាយុពី ៨ឆ្នាំ ដល់១៨ឆ្នាំ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងលើហ្វេសប៊ុកនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយមានកិច្ចសហការជាមួយ Young Master UK Limited នៃចក្រភពអង់គ្លេស និងសហគមន៍អ្នកគណិតវិទ្យា កម្ពុជា ក្រសួង នឹងរៀបចំការប្រឡងគណិតវិទ្យាសម្រាប់សិស្សអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបញ្ជាក់ថា ការប្រឡងនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពសិស្ស ព្រមទាំងប្រសិទ្ធភាពនៃការរៀន ការបង្រៀន ការសិក្សាស្រាវជ្រាវ និងលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា និងការភ្ជាប់ទំនាក់ទំនងអន្តរជាតិផងដែរ។

ចំពោះកម្មវិធីប្រឡងគណិតវិទ្យានេះ ក្រសួងនឹងរៀបចំជា ៣ដំណាក់កាល។ ដំណាក់កាលទី១ ការប្រឡងថ្នាក់ជាតិ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ ដំណាក់កាលទី២ ការប្រឡងថ្នាក់តំបន់ នៅទីក្រុងឌូបៃ នៃ United Arab Emitate ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ចំពោះការប្រឡងផ្ដាច់ព្រ័ត្រ នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ហេតុនេះ ចំពោះអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមប្រឡងនៅអគារ «I» មជ្ឈមណ្ឌល ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬ តាមរយៈតំណភ្ជាប់៖ (https://forms.gle/vH3GNnVAUmRe22ro9) ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៥ រសៀលជាកំណត់។ សាធារណជន អាចមើលព័ត៌មានបន្ថែមតាមរយៈ ៖ (https://t.me/youngmasterchallengecambodia )

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម