ព័ត៌មានជាតិ
អាជីវករតាមគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបងអះអាង ឆ្នាំនេះលក់ដាច់ច្រើនក្នុងថ្ងៃអុំទូក
អាជីវករតាមគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបងបានលើកឡើងថា រយះពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូក សកម្មភាពលក់ដូរមានភាពមមាញឹក ហើយចំណូលក៏រកបានច្រើនគួរសម ទាំងការលក់នំចំណី និងម្ហូបអាហារ រួមវត្ថុអនុស្សាវរីយ៍ផ្សេងៗជូនភ្ញៀវទេសចរដើរកម្សាន្ត។
អ្នកស្រី ចាន់ នី រស់នៅក្នុងសង្កាត់រតន: ក្រុងបាត់ដំបង បានឲ្យដឹងថា ក្នុងរយះពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូក អ្នកស្រីលក់គ្រឿងម្ជូរមានកន្ទួតត្រាំ ស្វាយត្រាំ និងផ្លែពុទ្រាខ្លះ ដែលអាចរកចំណូលបានពី ៥ ដល់ ៧ មុឺនរៀលក្នុងមួយថ្ងៃ។



ដោយសារឃើញលក់ដាច់ច្រើន អ្នកស្រី ចាន់ នី ក៏បានបង្កើនម៉ោងលក់រហូតដល់ម៉ោង ៩ យប់ ហើយអាចរកចំណូលបានរហូតដល់ ១០ មុឺនរៀលជាង ព្រោះមានភ្ញៀវដើរកម្សាន្តកុះករ។
សម្រាប់អ្នកស្រី ចាន់ នី “តាមពិតខ្ញុំមិនមែនជាអាជីវករលក់ដូរអីទេ តែឆ្នាំនេះខ្ញុំឃើញមានភ្ញៀវមកលេងច្រើន ក៏បង្កើនការលក់រហូតដល់ម៉ោង ៩ យប់ ខណះរាល់ឆ្នាំខ្ញុំលក់តិចតួចត្រឹមតែម៉ោង ៥ ល្ងាចប៉ុណ្ណោះ”។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ថា ឆ្នាំនេះអាជីវករទាំងក្នុងក្រុងនិងតាមបណ្តាគោលដៅទេសចរណ៍ក្នុងខេត្ត អាចរកចំណូលបានច្រើនគួរសមបើធៀបឆ្នាំកន្លងទៅ។ នេះបើតាមការសង្កេតរបស់លោក និងក្រុមការងារចុះពិនិត្យតាមគោលដៅទេសចរណ៍នានា។


ឆ្នាំនេះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បានរៀបចំទីតាំងកម្សាន្តដល់ភ្ញៀវទេសចរច្រើនទម្រង់ រួមទាំងការបង្ហាញពីទស្សនីយភាពសិល្ប:ផង ខណះតាមទីអារាមក៏មានភ្ញៀវបរទេសចូលទស្សនាកម្សាន្តច្រើន ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។
លោកបន្តថា គោលដៅទេសចរណ៍តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តដែលមានភ្ញៀវទៅលេងកម្សាន្តច្រើន ក្នុងនោះក្នុងស្រុកបាណន់ ដែលមានតំបន់ទេសចរណ៍ចំនួន ៤ កំពុងមានសក្តានុពលខ្លាំង ស្រូបទាញភ្ញៀវទេសចរមកលេងច្រើនកុះករជាងគេ ដែលចាត់ទុកថាជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងខេត្តបាត់ដំបង ដែលបានរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅទីនោះ ខណះឆ្នាំនេះអាកាសធាតុមានអំណោយផលល្អ ហើយផ្នែកសន្តិសុខសុវត្ថិភាព ចាប់ពីក្នុងក្រុងរហូតដល់តាមគោលដៅជនបទ ក៏មានការគ្រប់គ្រងនិងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តផងដែរ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឲ្យដឹងថា ឃុំទាំង ០៨ ក្នុងស្រុកបាណន់ សុទ្ធតែមានតំបន់ទេសចរណ៍ទាំងអស់ ក្នុងនោះមានតំបន់ទេសចរណ៍ ៤ ដែលមានសក្តានុពលលេចធ្លោខ្លាំងជាងគេ គឺរមណីយដ្ឋានភ្នំបាណន់ ឡូរីជើងភ្នំបាណន់ ស្ពានយោលចង្អូរថ្ម និងភ្នំសំពៅ។
បើផ្អែកលើរបាយការណ៍ស្ថិតិទេសចរណ៍ លោក ហម អរុណ បានបង្ហាញឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្នុងខេត្តបាត់ដំបង រយៈពេល ៣ ថ្ងៃ ទទួលបានភ្ញៀវទេសចរសរុប ១២៣ ៩៥៥នាក់ កើនឡើង ១២.១៩% បើធៀបឆ្នាំ ២០២៤៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


