ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល៖ គ្រូពេទ្យវះកាត់ ជាស្នូលមួយដ៏សំខាន់ក្នុងការព្យាបាលជាដាច់ពីជំងឺមហារីក
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា គ្រូពេទ្យវះកាត់ ជាស្នូលមួយដ៏សំខាន់នៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព។

ថ្លែងបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី៣០ ក្រោមប្រធានបទ«ភាពប្រឈមនៃការវះកាត់ជំងឺមហារីក»នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំឱ្យគ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាពសហការគ្នាព្រោះថាជោគជ័យនៃការវះកាត់ គឺលទ្ធផលចុងក្រោយ ដែលអ្នកជំងឺជាសះស្បើយតាមពេលវេលាសមស្របជាមួយសុវត្ថិភាព គុណភាពនៃជីវិតល្អប្រសើរ។
ដូច្នេះ ត្រូវគិតគូឱ្យបានសព្វគ្រប់ទាំង មុនពេលវះកាត់ ពេលកំពុងវះកាត់ និងក្រោយពេលវះកាត់។ លើសពីនេះការវះកាត់ដែលមានសុវត្ថិភាពខ្ពស់ និងតម្លៃសមស្រប ជាគោលនយោបាយមួយសំខាន់របស់ WHO និងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សុវត្ថិភាព និងតម្លៃសមស្រប ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការចូលរួមសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។បន្ថែមពីនេះត្រូវអនុវត្តឱ្យបានច្បាស់លាស់ពេញលេញ បញ្ជីផ្ទៀងផ្ទាត់សុវត្ថិភាពវះកាត់ ដែលជាការរួមចំណែកកាត់បន្ថយកំហុស និងគ្រោះថ្នាក់បានខ្ពស់បំផុត។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមថា ត្រូវប្រើប្រាស់សេវាផ្នែកមហារីក ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវនិង គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ ពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។

គួរបញ្ជាក់ថា សន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក»ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាការឆ្លើយតបដ៏សំខាន ចំពោះការកើនឡើងនៃបន្ទុកជំងឺមហារីក ដែលជាមូលហេតុចម្បងមួយ នៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹងពីជំងឺនេះ និងពង្រីកសេវាបង្ការ ព្យាបាល ថែទាំ ប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីក ដែលអាចបង្ការបាន និងកាត់បន្ថយទុក្ខលំបាក ព្រមទាំងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


