Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើគ្រួសារកងទ័ព​កំពុងបំពេញបេសកកម្មនៅជួរមុខ ជួរក្រោយ ក៏ដូចជាក្រុមគ្រួសាររបស់ទ័ព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ក្រុមគ្រួសារ​កងទ័ព​ទាំងអស់ ដើម្បី​ធានាថា​ពួកគាត់​ទទួលបាន​ការគាំទ្រ និង​ជំនួយ​ចាំបាច់​ផ្សេងៗ ខណៈដែល​ស្វាមី កូន ឬ​បងប្អូន របស់​ពួកគាត់​កំពុង​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​ការពារ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​ជួប​សំណេះសំណាល និង​នាំយក​ព្រះ​អំណោយ អំណោយ​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​ចាំបាច់ និង​ថវិកា​មួយចំនួន ចែកជូន​ដល់​គ្រួសារ​កងទ័ព​ជួរមុខ និង​ជូន​ដល់​កងពលតូច​អន្តរាគមន៍​លេខ​៩ ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នូវ​ការ​នឹករលឹក ការ​គិតគូរ និង​ស្រឡាញ់​កងទ័ព កង​នគរបាល ដោយ​បាន​បញ្ជាក់​ពី​ស្មារតី​ស្នេហា​ជាតិ ការពារ​ជាតិ​ក្នុង​ការ​ការពារ​ខឿន​ការពារ​ជាតិ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ និង​ចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក​ដល់​គ្រួសារ​វីរ​កងទ័ព​ជួរមុខ ជាពិសេស ក្រុមគ្រួសារ​មាន​សមាជិក​បាន​លះបង់ និង​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី ដែល​នេះ​គឺជា​ការ​លះបង់​ដ៏​ធំធេង និង​គុណបំណាច់​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែល​យើង​គ្រប់គ្នា​ត្រូវតែ​គោរព​ស្រឡាញ់​ដឹងគុណ និង​ផ្តល់​តម្លៃ​ជា​វីរបុរស​របស់​ជាតិ​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា គណបក្ស និង​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ក្រុមគ្រួសារ​កងទ័ព​ទាំងអស់ ដើម្បី​ធានាថា​ពួកគាត់​ទទួលបាន​ការគាំទ្រ និង​ជំនួយ​ចាំបាច់​ផ្សេងៗ ខណៈដែល​ស្វាមី កូន ឬ​បងប្អូន របស់​ពួកគាត់​កំពុង​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​ការពារ​ជាតិ​។ ជាមួយគ្នានេះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ជាប្រចាំ​ដល់​ក្រុមគ្រួសារ​កងទ័ព​នៅក្នុង​មូលដ្ឋាន​ខេត្ត​របស់​ខ្លួន។ ការ​យកចិត្តទុកដាក់​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង សម្រាប់​កងទ័ព ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជួរមុខ​ឱ្យមាន​កម្លាំងចិត្ត និង​ជឿជាក់ថា ក្រុមគ្រួសារ​របស់ខ្លួន​នៅ​ជួរ​ក្រោយ​ទទួល​បានការ​មើលថែ​ដិត​ដល់។

ព្រះ​អំណោយ អំណោយ ដែល​ចែកជូន​ដល់​គ្រួសារ​កងទ័ព នឹង​ប្រគល់​ជូន​កងពលតូច​អន្តរាគមន៍​លេខ​៩ នា​ថ្ងៃនេះ ទទួលបាន​មកពី​ការ​សព្វព្រះហឫទ័យ​ប្រទាន​របស់ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​ចូលរួម​ឧបត្ថម្ភ​របស់ លោក​បណ្ឌិត​អនុប្រធាន​ទី​២​ ព្រឹទ្ធសភា គណៈកម្មការ​ទី​៨ ព្រឹទ្ធសភា សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រុមហ៊ុន ស៊ី​ប​កូ (SIPCO) ក្រុមហ៊ុន​វឌ្ឍនៈ​-​ជីប​មុង ព្រមទាំង ​ឯកឧត្ដម លោកជំទាវ លោក​អ្នក​ឧកញ៉ា លោក​ឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន​ជាច្រើន​ទៀត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម