ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ឆ្មក់បង្រ្កាបទីតាំងសិប្បកម្មច្នៃឈើ និងឡធ្យូង ដែលគ្មានលិខិតអនុញ្ញាត
គណៈបញ្ជាការឯកភាពស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើ និងឡធ្យូងចំនួន១៣កន្លែង ដែលបានបើកអាជីវកម្មគ្មានលិខិតអនុញ្ញាត។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលពីលោក សុង គឹមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៥ខែធ្នូថា ការចុះបង្ក្រាបនេះ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។ ទីតាំងដែលចុះបង្រ្កាបនៅតំបន់អនុផលព្រៃឈើត្រង់ចំណុចនិយាមកា(727131-1439093)ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ដោយបានដកហូតឈើមូលប្រភេទលេខ២(ខ្លុង)ចំនួន៣កំណាត់ យកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកោះញែក ដើម្បីបន្តអនុវត្តតាមនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។

ជាងនេះទៅទៀត ក្រុមការងារបានបន្តវាយកម្ទេចឡធ្យូងចំនួន១១ទីតាំងផ្សេងគ្នាស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម។ អភិបាលស្រុករូបនេះបញ្ជាក់ថា ក្នុងចំណោមឡធ្យូងទាំងអស់នោះមានចំនួន២ទីតាំងដែលសមត្ថកិច្ចជំនាញទុកពេលឱ្យម្ចាស់រុះរើដោយខ្លួនឯងផងដែរ។

ពាក់ព័ន្ធការបង្រ្កាបបទល្មើសធនធានធម្មជាតិ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងជាគណៈបញ្ជាការឯកភាពខេត្តម កន្លងទៅបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់រដ្ឋបាលក្រុង ស្រុកទាំង៥ ក៏ដូចជាមន្រ្តីជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវតែចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

ការបង្រាបបទល្មើសនេះ ដើម្បីថែរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្សយូរអង្វែងដើម្បីបន្សល់ដល់កូនចៅជំនាន់ក្រោយ។
បន្ថែមពីនេះ អាជ្ញាធរខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់ក្បែរដែនជម្រកសត្វព្រៃ តំបន់អភិរក្សព្រៃឈើ ទាំងអស់ក្នុងភូមិសាស្ត្រខេត្ត មេត្តាចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដ៏សម្បូបែប ហើយបើសង្ស័យថាមានបទល្មើសកើតឡើងនៅមូលដ្ឋាន សូមផ្ដល់ព័តមាន និងរាយការណ៍ជូនអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ទាន់ពេលវេលា៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


