ព័ត៌មានជាតិ
លោក កែវ រ៉េមី ៖ លោក វីទីត ម៉ុនតាប៊ន បានលាលែងតំណែងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានបញ្ចប់អាណត្តិ និងបានធ្វើលិខិតលាលែងពីតំណែងរួចហើយ។

លោក កែវ រ៉េមី បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែវិច្ឆិកា កាលពីពេលជួបពិភាក្សាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN នៅតំបន់អាស៊ី–ប៉ាស៊ីហ្វិក កម្ពុជា បានបញ្ជូនលិខិតបណ្តឹងទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដោយកងទ័ពថៃ ទៅកាន់ស្ថាប័នអន្តរជាតិទាំងអស់ លើកលែងតែលោក វីទីត តែមួយគត់ ដែលមិនបានផ្ញើ។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលមិនបានផ្ញើលិខិតទៅលោក វីទីត គឺដោយក្តីកង្វល់ថា ការចោទប្រកាន់កងទ័ពថៃថា រំលោភសិទ្ធិមនុស្ស អាចធ្វើឲ្យគាត់ជួបបញ្ហាក្នុងការបំពេញមុខងារ និងប្រទេសជាតិរបស់គាត់ ព្រោះតែគាត់ជាជនជាតិថៃ។ លោក កែវ រ៉េមី បានប្រាប់ថា ប្រសិនបើលោក វីទីត ថ្កោលទោសកងទ័ពថៃ ដោយឡែកពីការតែងតាំងឯករាជ្យរបស់ UN ក៏ដោយ គាត់អាចនឹងជួបការរើសអើង មិនអាចចូលប្រទេសរបស់គាត់វិញបាន និងអាចត្រូវគេចោទថាជា “ជនក្បត់ជាតិ” ពីក្រុមជ្រុលនិយមខ្លះៗ នៅថៃ។

ដើម្បីជៀសវាងបញ្ហានេះក្នុងអនាគត លោក កែវ រ៉េមី បានស្នើសុំឲ្យអង្គការសហប្រជាជាតិ មិនតែងតាំងជនជាតិប្រទេសជិតខាង ឬមានភូមិផងរបងជាមួយកម្ពុជា ជាអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា ព្រោះកាលៈទេសៈនយោបាយព្រំដែនអាចធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងការងារ។
ទោះបីជាមានការព្រួយបារម្ភ ប៉ុន្តែ លោក កែវ រ៉េមី បានលើកឡើងថា មិនដែលមានភាពរើសអើងចំពោះលោក វីទីត ទេ។ ផ្ទុយទៅវិញ គាត់បានកោតសរសើរចំណេះដឹង ជំនាញ និងការងារដែលបានសហការក្នុងអំឡុងអាណត្តិរបស់គាត់ ហើយបានបង្ហាញការសង្ឃឹមថា លោក វីទីត នឹងទទួលបានតួនាទីថ្មី ដែលអាចបន្តជ្រោមជ្រែង និងលើកស្ទួយការការពារសិទ្ធិមនុស្សបានកាន់តែប្រសើរជាងមុន។
ចុងក្រោយ លោក កែវ រ៉េមី បានលើកឡើងពីការខានប្រើប្រាស់ធនធានមនុស្សមានសមត្ថភាពនៅប្រទេសថៃ ដោយសារកត្តាជ្រុលនិយម និងទំនៀមគំនិតអគតិរបស់ក្រុមតូចមួយ និងទាហានខ្លះៗ ដែលបង្កឲ្យបុគ្គលមានសមត្ថភាពពិបាកបម្រើប្រទេសជាតិរបស់ខ្លួនតាមសមត្ថភាពពិតប្រាកដ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


