ព័ត៌មានជាតិ
ក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ដើម្បីសហប្រតិបត្តិការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន ដែលនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងការកសាងសមត្ថភាពសម្រាប់គ្រប់គ្រងមូលនិធិសោធនរបស់កម្ពុជា ដែលបាននឹងកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ពិធីអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Engrico Gaveglia នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ក្រោមវត្តមានជាសាក្សីរបស់លោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ពិធីចុះអនុស្សរណៈនេះដែរ បានប្រពឹត្តទៅនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធសោធនទំនើប និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដែលការពារដល់កម្មករ និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានជាសាក្សីពីសំណាក់លោកស្រី Kanni Wignaraja ដែលពិតជាបង្ហាញការយកចិត្តទុកដាក់កម្រិតខ្ពស់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងពីសំណាក់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយដោយឡែក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍគោលការណ៍ណែនាំវិនិយោគ ដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច សំដៅបង្កើនសមត្ថភាពការវិភាគនិងវាយតម្លៃហិរញ្ញវត្ថុ ការកែលម្អការគ្រប់គ្រងហានិភ័យ និងការគាំទ្រការអភិវឌ្ឍសមត្ថភាពនិងការផ្លាស់ប្តូរបទពិសោធ ព្រមទាំងស្វែងយល់ពីយន្តការវិនិយោគដែលមានទំនួលខុសត្រូវ សំដៅរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

នាឱកាសនោះ លោកស្រី Kanni Wignaraja បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ UNDP ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ជាពិសេស លើជំនួយបច្ចេកទេសនានាក្នុងការបង្កើនសមត្ថភាពលើការអនុវត្តរួមគ្នា ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រីអគ្គលេខាធិការរងក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា សំដៅសម្រេចឱ្យបាននូវផ្លែផ្កាជូនប្រជាជន និងប្រទេសជាតិ៕






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


