ព័ត៌មានជាតិ
កម្ពុជា ចាប់ផ្តើមដំណាក់កាលថ្មីនៃគម្រោងទេសន្តរប្រវេសន៍ការងារ សម្រាប់ឆ្នាំ២០២៦-២០៣១
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក Christian Disler នាយករងផ្នែកសហប្រតិបត្តិការទីភ្នាក់ងារកុងស៊ុលស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោក Raymart Walker លេខាទូតទី២នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebecca Napier Moore មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការអន្តរជាតិខាងការងារ ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីត្រីកោណសកម្មភាពត្រីភាគី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា បាន ២ ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ និងដំណាក់កាលទី២ បានចាប់ផ្តើមពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងបាននិងកំពុងបន្តអនុវត្តគម្រោងនេះ នៅក្នុងដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្តទៀត ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ ខែមីនា ឆ្នាំ២០៣១។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ានមានគោលបំណងសំខាន់ៗ ដើម្បី (១) បង្ហាញ និងពិភាក្សាអំពីក្របខ័ណ្ឌរួមវិសាលភាព និងសកម្មភាពនៃកិច្ចអន្តរាគមន៍របស់កម្មវិធីឱ្យស្របទៅនឹងផែនការអាទិភាពជាតិសំខាន់ៗ, (២) កសាងការយល់ដឹងរួមគ្នាអំពីយុទ្ធសាស្ត្រកម្មវិធីសំខាន់ៗ ផែនការការងារ និងឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ការងារ និង (៣) ពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការយល់ព្រមលើផែនការការងារសម្រាប់អនុវត្តគម្រោងនៅប្រទេសកម្ពុជាឆ្នាំ២០២៦-២០២៧៕






-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


