ព័ត៌មានជាតិ
អាជីវករ អ្នកពាក់ព័ន្ធនៅផ្សារក្រោម ភូមិវិហារចិន សូមបំពេញកាតព្វកិច្ចយកសំណាក
រដ្ឋបាលខេត្តសៀមរាប បានធ្វើការណែនាំដល់អាជីវករ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៌នៃការឆ្លងកូវីត១៩ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សូមរួសរាន់សហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់។ អ្នកបានយកសំណាករួចហើយ ត្រូវធ្វើច័ត្តាឡីស័កតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។

ដោយឡែកអាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោម ដែលមិនបំពេញកាតព្វកិច្ចយកសំណាក និងចត្តាឡីស័ក នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នឹងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់។
អនុក្រឹត្យលេខ ៥៧អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកគេចវេះមិនបំពេញកាតព្វកិច្ច នឹងត្រូវទទួលទណ្ឌកម្មដូចខាងក្រោម៖
ក-ទណ្ឌកម្ម ៖ ចំពោះ “ការមិនអនុវត្តកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាក”- បុគ្គល (ដែលមានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាក ) ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល។ – ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។
ខ-ទណ្ឌកម្ម ៖ ចំពោះ “បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក”-បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល (បើមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ) ។
-បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ) ។
រដ្ឋបាលខេត្ត សូមអំពាវនាវ ឲ្យអាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោម ដែលមិនបានអនុវត្តបានសហការ និងអនុវត្តបានត្រឹមត្រូវ សូមរួសរាន់មកយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ក្នុងរយៈ ២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីខកខាន បុគ្គលទាំងនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ