កីឡា
ក្រុមនារី កម្ពុជា ស្មើ នារីចិនហុងកុង ១-១ ជាសញ្ញាកាន់តែល្អ
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា រកបាន ១ ពិន្ទុ តាមរយៈលទ្ធផលស្មើ ១-១ ជាមួយក្រុមនារីខ្លាំង ចិនហុងកុង សម្រាបា់ការប្រកួតជម្រុះពូល G ពានរង្វាន់នារីអាស៊ី AFC WOMEN’S ASIAN CUP 2026 QUALIFIERS នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

ការប្រកួតនៅ វគ្គទី១ ក្រុមនារីកម្ពុជា មិនសូវមានឱកាសតំបន់ប្រយុទ្ធតែដោយសារខ្សែការពាររបស់ នារីហុងកុង ពិតជារឹងមាំខ្លាំងមែន។ ក្រុមភ្ញៀវ ហុងកុង រកបានគ្រាប់បាល់នាំមុខ ១-០ នៅទីទី៣១ ដោយកីឡាការិនី Hong Kiu Anke Leong តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ វិបុល សេរីសេដ្ឋា បានបង្កកំហុស។
យ៉ាងណា នៅវគ្គទី២ ក្រុមនារីកម្ពុជា ធ្វើបានល្អវិញនៅតំបន់ប្រយុទ្ធ បន្ទាប់ពីផ្លាស់ប្តូរកីឡាការិនីថ្មីមួយចំនួនចូល។ ការដាក់សម្ពាធជាបន្តបន្ទាប់នៅចុងវគ្គទី២ ក្រុមនារីកម្ពុជាបានតាមស្មើ ១-១ ដោយការស៊ុតរបស់កីឡាការិនី វឿន សុថាន នៅនាទី៨១ តាមរយៈការបង្កើតឱកាសពីកីឡាការិនី វិបុល សេរីសេដ្ឋា និងកីឡាការិនី ហុក សៅឌី។

លទ្ធផលនេះ ក្រុមនារីកម្ពុជា រកបាន ១ ពិន្ទុដ៏សំខាន់ ពីក្រុមនារីហុងកុង ដែលជាក្រុមខ្លាំងមួយនៅក្នុងពូល។ វាក៏បង្ហាញឲ្យឃើញពីសញ្ជាវិជ្ជមាន របស់ក្រុមបាល់ទាត់នារីកម្ពុជាដែលមានការរីកចម្រើនឆ្ពោះទៅមុខ បើទោះជាទើបត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតអន្តរជាតិប៉ុន្មានឆ្នាំ ចុងក្រោយប៉ុណ្ណោះ។
ពិន្ទុពូល G បណ្តោះអាសន្ន
- ហ្វីលីពីន មាន ៣ ពិន្ទុ
- កម្ពុជា មាន ១ ពិន្ទុ
- ហុងកុង មាន ១ ពិន្ទុ
- អារ៉ាប៊ីសាអ៊ូឌីត មាន ១ ពិន្ទុ











អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


