ព័ត៌មានជាតិ
រដ្ឋបាលរាជធានីសម្រេចបង្កើត ទីបញ្ជាការស្រាល ក្បែរទីតាំង Eat More បឹងកក់ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនអ្នកស្ម័គ្រចិត្ត
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានី និងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួល អំណោយ សប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។

ក្នុងខណៈពេលនៃការចុះ ពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់នោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបង្កើត ទីបញ្ជាការស្រាល មួយនៅក្បែរទីតាំងនោះដើម្បីការពារសន្តិសុខ សុវត្ថិភាពជូននិងរៀបចំ កន្លែង ផ្ញើ ម៉ូតូ ជូន អ្នក ស្ម័គ្រចិត្តមកចូលរួម រៀបចំវេចខ្ចប់ សម្ភារ ស្បៀង អាហារ សម្រាប់ ដឹកជូន បងប្អូន វីរៈ កងទ័ព ជួរមុខ កម្ពុជា និង បងប្អូន ប្រជាពលរដ្ឋ ជនភៀសសឹក។

លោកអភិបាលបានណែនាំឱ្យអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវ ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅបរិវេណទីតាំងទទួលអំណោយ និងជួយសម្រួល ដល់ទីតាំងចតយានយន្តរបស់សប្បុរសជនតាមរយៈការបង្កើតទីបញ្ជាការស្រាលមួយកន្លែងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ជាមួយគ្នានេះ លោកអភិបាលក៏បានទទួលជួយរថយន្តដឹកជញ្ជូនសម្ភារៈបរិក្ខារដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ។ ដោយប្រកាន់ខ្ជាប់ពាក្យស្លាក៖ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀងសម្រាប់បងប្អូនភាសសឹក និងវីរៈកងទ័ពក្នុងស្មារតីខ្មែរ ជួយខ្មែរតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់ជារៀងរាល់ថ្ងៃ។

លោកឃួង ស្រេង មានប្រសាសន៍លើកទឹកចិត្តដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនរួមចំណែកជួយ ឧបត្ថម្ភដល់វីរៈកងទ័ពនៅសមរភូមិជួរមុខការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភាសសឹក។

ទីតាំងទទួលអំណោយសប្បុរសជនEat More នៅតំបន់អភិវឌ្ឍន៍បឹងកក់ មានរោងដាក់ជាស្តង់ប្រក់កៅស៊ូជាច្រើនរៀបទៅតាមផ្នែកនីមួយៗចាំទទួលអំណោយពីសប្បុរសជនដែលបាននាំយកអំណោយជាស្បៀងអាហារ, គ្រឿងឧបភោគ.បរិភោគ,បន្លែ ផ្លែឈើ អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យនិងសំភារៈប្រើ ប្រាស់ជាជាច្រើនមុខទៀត។

ក្រុមយុវជនស្មគ្រ័ចិត្តជាច្រើនក្រុមបានចូលរួមវេចខ្ចប់សំភារៈដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភាសសឹកមកកាន់ទីតាំងមានសុវត្ថិភាព។

គិតពីពេលដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្ម័គ្រ ចិត្តប្រមូលបានទាំងថវិកានឹងសំភារៈផ្សេងៗជិត៣ពាន់តោនមានចំនួន១៧៧កុងថេនណ័របានដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


