Connect with us

ព័ត៌មានជាតិ

រថយន្តធំ២គ្រឿង បុកគ្មាលើផ្លូវបំបែកជា៤ បណ្តាលឱ្យមនុស្ស​២នាក់រងរបួស

បានផុស

នៅ

មនុស្សចំនួន២ នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចចរណ៍ រវាងរថយន្តធំ២គ្រឿងបុកគ្នា ស្ថិតនៅផ្លូវបំបែកជា៤ ចំណុចកែងទឹកអំពៅបំបែក ឃុំត្រពាំប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៥៖៣០ នាទីព្រឹកថ្ងៃទី១៩ ខែមេសានេះ។

របាយការណ៍នៃកម្លាំងនគរបាលផ្នែកចរាចរណ៍ ស្រុកអន្លង់វែងបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត យីឌុប ដឹកម្រេច បើកបរពីត្បូងទៅជើងចំណែក រថយន្តមួយគ្រឿងទៀតប្រភេទរថយន្តឆ្នៃដឹកដី បើកបរ​ទិស​ដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ ក៍បានបុកគ្នាតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអ្នកឃើញហេតុការណ៍​ខាងលើ គឺរថយន្តទាំង២ បើកបរមកដល់ចំណុចកើតហេតុគឺមិនផ្តល់អាទិភាពឱ្យគ្នាទៅវិញទៅមកនោះទេ ដោយបើកបរមិនបន្ថយល្បឿនដូចគ្នា ទើបបណ្តាលអោយមានករណីដូច្នេះ។


ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅនឹកក្លែងកើតហេតុតែម្តង ដោយមានការធ្វើកំណតុហេតុពីកម្លាំងនគរបាលជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគបាលស្រុកអន្លង់វែង៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម