Connect with us

ព័ត៌មានជាតិ

អង្គការស្នាមញញឹម ផ្ដល់ការវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក និងពិការភាពមុខមាត់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

បានផុស

នៅ

អង្គការស្នាមញញឹមកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក វះកាត់ឥតគិតថ្លៃជូនអ្នកជំងឺ ពិការស្លឹកត្រចៀក​ មាត់ឆែប​ ក្រអូមឆែប ព្យាបាល​មាត់ធ្មេញ សម្រាប់អ្នកជំងឺឆែបក្រអូម​ រលាក និងពិការភាពមុខមាត់ផ្សេងៗ​​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងពី អង្គការស្នាមញញឹមកម្ពុជា ការពិនិត្យ​​ និង​ចុះឈ្មោះ គឺធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ ចំណែក ការពិនិត្យ និងវះកាត់ គឺចាប់ពីថ្ងៃទី១១-​​១៦ ខែមករា​ ឆ្នាំ២០២៦។​​ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាអ្នកជំងឺ សូមទំនាក់ទំនងតាមរយៈតេឡេក្រាម ០១២ ៦៥៥ ៧៨៦ ឬតាមរយៈលេខទូរស័ព្ទ: ០២៣ ២១១ ៤០៥  ០១២ ៦៥៥ ៧៨៦ ០៩៦ ៨៤៦ ៦៩៩១។

ចំពោះអាសយដ្ឋាន Smile Center គឺនៅជាន់ទី៣ អាគារវះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ឬនៅមជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម