Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក នឹងជួយវះកាត់កុមារពិការភាពមុខមាត់ ដោយឥតគិតថ្លៃ

បានផុស

នៅ

អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក និងមូលនិធិស្តេនឌីស នឹងជួយវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៧-១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម ក្រុមគ្រូពេទ្យសម្របសម្រួល នៃអង្គការស្នាមញញឹមកម្ពុជា បានឱ្យដឹងថា ការពិនិត្យជំងឺ និងវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ធ្វើឡើងនៅ មជ្ឈមណ្ឌលស្នាមញញឹម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវះកាត់ទូទៅកុមារ និងកែលម្អ។ ដូចនេះសូមប្រជាពលរដ្ឋ ដែលមានកូនមានបបូរមាត់ឆែប ឬឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត សូមមកទទួលការវះកាត់ ព្យាបាលដោយឥតគិតថ្លៃដើម្បីឱ្យកុមារទទួលបាននូវស្នាមញញឹម ទទួលបានការសិក្សាដូចក្មេងដទៃ ពិសេសអាចចូលរួមក្នុងសង្គមបានពេញលេញ។

អង្គការស្នាមញញឹមកម្ពុជា ដែលមាន លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ដើម្បីជួយវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ។ គិតមកដល់ត្រឹម ឆ្នាំ២០២៣ នេះ អង្គការស្នាមញញឹមកម្ពុជា បានវះកាត់ជូនអ្នកជំងឺចំនួន ៥៣៥៦ករណី។  

គួរបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ត្រូវបានបង្កើតឡើងបន្ទាប់ពី Operation Smile Cambodia បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តបុព្វហេតុដ៏ថ្លៃថ្នូរបស់ខ្លួន ផ្តល់ការវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដោយមិនគិតថ្លៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម