Connect with us

ព័ត៌មានជាតិ

អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំការវះកាត់ជូនអ្នកជំងឺមាត់ឆែប​ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រយៈពេល ៤ថ្ងៃ

បានផុស

នៅ

អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងរៀបចំបេសកកម្ម វះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រយៈពេល ៤ថ្ងៃ។ ការវះកាត់ដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មនេះមានគោលបំណង ធ្វើឡើងដើម្បីផ្ដល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺដែលមានបញ្ហាឆែបមាត់ ឆែបក្រអូម រលាក និងពិការភាពមុខមាត់ផ្សេងៗ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។

ការពិនិត្យ និងចុះឈ្មោះអ្នកជំងឺ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ លេខតេឡេក្រាម៖ ០១២ ៦៥៥ ៧៨៦ ឬ ទូរស័ព្ទ៖ ០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១។

ប្រជាពលរដ្ឋដែលមានបញ្ហាខាងលើ អាចទៅទទួលការព្យាបាលតាមកាលបរិច្ឆេទ និងទីកន្លែងដូចបានបញ្ជាក់នៅខាងលើ ដោយបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម