ព័ត៌មានជាតិ
អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំការវះកាត់មាត់ឆែបដល់កុមារនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដើមខែធ្នូ ខាងមុខ
អង្គការស្នាមញញឹមកម្ពុជា សហការជាមួយអង្គការស្នាមញញឹម នៃប្រទេសជប៉ុន គ្រោងនឹងរៀបចំការវះកាត់មាត់ឆែបដល់កុមារនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រងវេជ្ជសាស្ត្រអង្គការស្នាមញញឹមកម្ពុជា បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ដើម្បីជួយវះកាត់មាត់ឆែបជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនោះមានកុមារចំនួន ៥,៣១៨ ករណី បានទទួលការវះកាត់មាត់ឆែប ចាប់តាំងពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ន នេះជាតួលេខមួយក្នុងចំណោមតួលេខសរុបជាង ៨០,០០០ ករណី ដែលអង្គការស្នាមញញឹមតំបន់អាស៊ី បានរួមគ្នាជួយវះកាត់។

កាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកសាស្ត្រាចារ្យ ម៉ុក ធាវី បានចូលរួមកិច្ចប្រជុំលើកទី ១៦ នៃអង្គការស្នាមញញឹមតំបន់អាស៊ី នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីយុទ្ធសាស្ត្ររួមគ្នាពីវិធីបង្ការ ព្យាបាលយកចិត្តទុកដាក់ ព្រមទាំងអប់រំសុខភាពដល់ម្ដាយ និងកុមារឆែបមាត់សម្រាប់ទូទាំងតំបន់អាស៊ី ដើម្បីកាត់បន្ថយនូវអត្រាកំណើន នៃកុមារឆែបមាត់។

បើតាម អ្នកស្រី ហូ ថាវរី អ្នកសម្របសម្រួលបច្ចេកទេសអង្គការស្នាមញញឹមកម្ពុជា បានឲ្យដឹងថា ការវះកាត់កុមារមាត់ឆែប និងក្រអូមមាត់ឆែបនេះមិនត្រឹមតែវះកាត់ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងមានផ្តល់កន្លែងស្នាក់នៅ និងអាហារចំនួនពីរពេលដល់គ្រួសារអ្នកជំងឺទៀតផង។

អ្នកស្រី ហូ ថាវរី បានបន្ថែមទៀតថា ការវះកាត់កុមារមាត់ឆែប ធ្វើឡើងចំពោះកុមារចាប់ពីអាយុ ៦ ខែ និងមានទម្ងន់ ៦ គីឡូក្រាមឡើងទៅ និងកុមារមានក្រអូមមាត់ឆែបអាយុចាប់ពី ១ ឆ្នាំ ដល់ ១៣ ឆ្នាំ។ ចំណែកមនុស្សចាស់វិញ ការវះកាត់មាត់ឆែបបានដូចកុមារដែរ តែនិយាយមិនច្បាស់បានល្អទេ ដោយសារកោសិកាលែងលូតលាស់ដូចនៅកុមារ។

អ្នកស្រី ហូ ថាវរី បានពន្យល់ថា មូលហេតុបណ្ដាលឲ្យកុមារមានមាត់ឆែប ក្រអូមមាត់ឆែប និងពិការផ្សេងៗ បណ្ដាលមកពីកង្វះជាតិអាស៊ីតហ្វូលីកដែលមាននៅចំណីអាហារ បន្លែពណ៌បៃតង ជាពិសេសមានច្រើនក្នុងសណ្ដែកបារាំង តំណពូជ ផឹកស្រា ជក់បារី ជាតិពុលផ្សេងៗ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមានហ្វ្រេកង់ខ្ពស់ដូចជា អង់តែនទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ នៅពេលស្ត្រីចាប់ផ្ដើមមានផ្ទៃពោះ។ អ្នកស្រី បានណែនាំដល់ស្ត្រីនៅពេលមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ដើម្បីទទួលបានការពិគ្រោះយោបល់ពីគ្រូពេទ្យសម្រាប់ថែរក្សាគភ៌ឲ្យបានល្អ និងផ្តល់ថ្នាំពេទ្យ ព្រមទាំងអាហារូបត្ថម្ភកុំឲ្យទារកកើតមកមានមាត់ឆែប ឬ ក្រអូមមាត់ឆែប ព្រោះថានៅប្រទេសកម្ពុជាក្នុងចំណោមអ្នកកើតរស់ ៥០០ នាក់ មានម្នាក់មានមាត់ឆែប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់