ព័ត៌មានជាតិ
អង្គការស្នាមញញឹមកម្ពុជា នឹងវះកាត់ព្យាបាលបបូរមាត់ឆែប និងក្រអូមឆែបឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប ពិការភាពមុខមាត់ រលាក និងព្យាបាលមាត់ធ្មេញសម្រាប់អ្នកជំងឺឆែបក្រអូម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមសេចក្តីជូនដំណឹងរបស់ អង្គការស្នាមញញឹមកម្ពុជា កម្មវិធីវះកាត់ដោយឥតគិតថ្លៃនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៦។ ការពិនិត្យ និងចុះឈ្មោះអ្នកជំងឺ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា។ គួរជម្រាបដែរថា កម្មវិធីវះកាត់ដោយឥតគិតថ្លៃនេះ រៀបចំធ្វើដោយសហការជាមួយនឹងអង្គការអនាគតស្នាមញញឹមចិន សមាគម China Council of Lions Clubs មូលនិធិអន្តរជាតិ BEAM ហុងកុង និងមន្ទីរសុខាភិបាលខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខតេឡេក្រាម ០១២ ៦៥៥ ៧៨៦ ឬ ទូរសព្ទលេខ ០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១ ឬនៅមជ្ឈមណ្ឌលស្នាមញញឹម ជាន់ទី៣ អគារវះកាត់ និងកែលម្អនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ(ផ្លូវលេខ ២៧១)៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


