សុខភាព
អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ការវះកាត់ដល់អ្នកមានពិការភាពមុខមាត់ឥតគិតថ្លៃ
អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ការវះកាត់ដោយឥតគិតថ្លៃ សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលមានបញ្ហា អ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និង ពិការភាពមុខមាត់ផ្សេងៗ។

ការវះកាត់នឹងប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ការពិនិត្យអ្នកជំងឺ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការផ្តល់ជូននូវការវះកាត់ឥតគិតថ្លៃ សម្រាប់អ្នកមានបញ្ហាឆែបមាយ់ ឆែបក្រអូម រលាក និងពិការភាពមុខមាត់ផ្សេងៗ ដើម្បីផ្តល់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។ ការវះកាត់នេះ មានការចូលរួមពីក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិដែលមានបទពិសោធថែមទៀតផង។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះតាមរយៈតេឡេក្រាម 012 655 786 ឬ លេខទូរសព្ទ 023 211 405, 012 655 786, 096 846 6991។
សូមជម្រាបថា អង្គការស្នាមញញឹមកម្ពុជា បានការផ្លាស់ប្តូរជីវិត និងស្នាមញញឹមកុមារជាច្រើននៅទូទាំងប្រទេសកម្ពុជា តាមរយៈការវះកាត់ឥតគិតថ្លៃ។ ជាមួយនឹងការគាំទ្រពីដៃគូ និងអ្នកឧបត្ថម្ភ អង្គការបានជួយផ្ដល់ស្នាមញញឹមដល់អ្នកជំងឺរាប់ពាន់នាក់ និងបន្តពង្រីកសកម្មភាពរបស់ខ្លួនទៅតំបន់ជនបទ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


