Connect with us

ព័ត៌មានជាតិ

សាលានៅ​ក្រុងបាត់ដំបង បញ្ជ្រាប​ចំណេះដឹង​ការដាំ​ដុះ​ដំណាំ​កសិកម្ម ប្រយោជន៍បង្កើន​ចំណេះបន្ថែម​ដល់សិស្សានុសិស្ស

បានផុស

នៅ

សាលាបឋមសិក្សាសម្តេច ជា សុីម ដែលស្ថិតក្នុងសង្កាត់ព្រែក​ព្រះស្តេច ក្រុងបាត់ដំបង បានបញ្ជ្រាបចំណេះដឹង​ផ្នែក​កសិកម្មដល់សិស្សានុសិស្ស ខណៈ​វិស័យកសិកម្ម​ត្រូវ​បានចាត់ទុកជាវិស័យ​​គ្រឹះ​ចួលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយិការសាលាបឋមសិក្សាសម្តេចជា សុីម បានឲ្យដឹងថា ជាការចាំបាច់ណាស់ដែលសិស្សានុសិស្សទាំងអស់ ត្រូវយល់ដឹងពីការធ្វើ​កសិកម្ម ដោយសារ​ប្រទេសកម្ពុជាជាប្រទេសមួយពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ទ្រទ្រង់​ដល់ការអភិវឌ្ឍ​​សេដ្ឋកិច្ចសង្គម។

«​​ដូចជា​ការ​ដាំ​ ស្ពៃ ត្រកួន ជាដើមត្រូវ​បញ្រ្ជាប​ឲ្យសិស្ស​បាន​ដឹង​ពី​របៀបដាំដុះ របៀបធ្វើ។ ក្រៅពីនេះសាលាក៏មានធ្វើជាកន្លែងដាំ​ស្រូវ សម្រាប់បង្ហាញដល់សិស្សឲ្យបានយល់ដឹងបន្ថែម»។

នាយិការសាលាបឋមសិក្សាសម្តេចជា សុីម បានប្រជុំជំរុញ​លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ត្រូវតែបញ្ជ្រាបបញ្ចូលចំណេះដឹង​ផ្នែក​កសិកម្មដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេបានយល់ដឹងពីអត្ថ​ប្រយោជន៍ ខណះពួកគេកំពុងស្ថិត​ក្នុងវ័យ​សិក្សា​។ ក្នុងនោះការ​បញ្ជ្រាបចំណេះដឹងនេះ​ ក៏ត្រូវមានការ​ចូលរួមពី​មាតាបិតា​សិស្សទាំងអស់ក្នុងការជួយ​ដាំនិងថែទាំ ដើម្បី​ជាគំរួដល់កូនៗរតាមដែលអាចធ្វើបាន។

អ្នកស្រី ចាន់ នី ដែលជាមាតាសិស្សនៅរៀនក្នុងសាលាបឋមសិក្សាសម្តេចជា សុីម បានឲ្យដឹងថា ការ​បញ្ចូលមុខវិជ្ជាកសិកម្ម បានរួមចំណែក​បណ្តុះស្មារតី​ដល់សិស្សានុសិស្ស ឲ្យយល់ដឹងអំពីផលប្រយោជន៍ឲ្យកាន់តែទូលំទូលាយក្នុងការ​ធ្វើ​កសិកម្ម​តាំង​ពី​នៅ​វ័យ​សិក្សា​។

មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ការបញ្ជ្រាបវិស័យកសិកម្ម និងធ្វើការដាំដុះបន្លែក្នុងសាលារៀនពិតជាសំខាន់ណាស់ សម្រាប់ឲ្យសិស្សានុសិស្សបានជាចំណេះដឹង ទាន់ពួកគេស្ថិត​នៅ​ក្នុងវ័យក្មេងនៅឡើយ។ ដំណាំប្រភេទសាកវប្បកម្មក៏អាចជួយដល់ជីវភាពគ្រួសារបានមួយផ្នែកដែរ បើសិនជាសិស្សទាំងនោះបានចេះ ហើយយកចំណេះមកធ្វើការដាំដុះនៅក្នុងដីលំនៅដ្ឋានបន្ត កាត់បន្ថយក្នុងការចំណាយលុយទិញពីទីផ្សារផងដែរ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម