ព័ត៌មានជាតិ
ពលរដ្ឋក្រុងសៀមរាប រួមគ្នាបុកអំបុកសាមគ្គី ផ្ដល់ជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ
ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរួមគ្នាបុកអំបុកសាមគ្គី កាលពីពេលថ្មីៗ នេះ ដើម្បីយកទៅចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ ក្នុងគោលបំណងរួមចំណែកជួយសម្រួលផ្នែកស្បៀងអាហារដល់ពួកគាត់ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។


លោកមេភូមិបុស្សក្រឡាញ់ និងប្រជាពលរដ្ឋ បានលើកឡើងថា ការបុកអំបុកសាមគ្គីនេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ព្រោះវាជាការបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ ខ្មែររួបរួមគ្នា ខ្មែរបេះដូងតែមួយ»។ សកម្មភាពនេះ បានកើតឡើងស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ និងជាមគ្គទេសក៍ឯកសន្តិភាព បានលើកឡើងនូវពាក្យស្លោកដ៏មានអត្ថន័យថា «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»។ ការអំពាវនាវរបស់ សម្តេចតេជោ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការផុសផុលគាំទ្រយ៉ាងខ្លាំង ដោយនាំគ្នាបុកអំបុក និងទិញអំបុកស្រូវថ្មី យកទៅផ្ដល់ជូនវីរកងទ័ពនៅជួរមុខជាបន្តបន្ទាប់ ដើម្បីចូលរួមផ្ដល់កម្លាំងចិត្តបន្ថែមដល់កងទ័ពកម្ពុជាកំពុងវាយបកទៅលើយោធាថៃដែលបានឈ្លានពានបូរណភាពទឹកដីរបស់ខ្មែរ។


ប្រជាពលរដ្ឋ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ ពួកគាត់បង្ហាញនូវជំហរគាំទ្រជានិច្ចចំពោះវីរកងទ័ពកម្ពុជាក្នុងការការពារមាតុភូមិ និងប្រជាជនកម្ពុជា។


គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជន ឱ្យជួយទិញអំបុកស្រូវថ្មីយកទៅចែកជូនកងកម្លាំងដែលឈរជើងនៅជួរមុខ។ ទន្ទឹមនោះ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចតេជោ ក៏បានបង្ហោះសារលើបណ្ដាញសង្គមដែលមានខ្លឹមសារដូចតទៅ “សូមផ្ដាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី”។ បន្ទាប់ពីសារនេះត្រូវបានបង្ហោះ ប្រជាពលរដ្ឋគ្រប់ទិសទី បានរួមគ្នាបុកអំបុកសាមគ្គី ព្រមទាំងទិញអំបុកស្រូវថ្មី ដាក់ជាមួយគ្រឿងផ្សេងៗ ផ្ញើជូនវីរកងទ័ពជាបន្តបន្ទាប់ ស្របតាមពាក្យស្លោកថា «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


