ព័ត៌មានជាតិ
ខេត្តក្រចេះមានរោងចក្រផលិតស្ករអំពៅ ផលិតផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស
រោងចក្រផលិតស្ករអំពៅក្នុងខេត្តក្រចេះ កំពុងដំណើការខ្សែសង្វាក់ផលិតកម្មផលិតស្ករអំពៅ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
រោងចក្រផលិតស្ករអំពៅដែលកំពុងដំណើរការនេះ មានទីតាំងស្ថិតនៅក្នុងឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បើតាមប្រភពពីក្រុមហ៊ុន អិនខេ អេហ្គ្រី (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា) លីមីធីត ដែលចាប់ដៃគ្នាវិនិយោគដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករសបានឲ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានដាំដុះអំពៅលើផ្ទៃដីសរុបចំនួន ៦ ៧០០ ហិកតា នៅក្នុងឃុំចំនួន ៥ គឺឃុំសណ្ដាន់ ឃុំសំបូរ ឃុំកោះខ្ញែរ នៃស្រុកសំបូរ និង ឃុំក្បាលដំរី ឃុំអូរគ្រៀង នៃស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការប្រមូលផលដំណាំអំពៅលើផ្ទៃដីសរុបចំនួន ៥ ០០០ហិកតា។ ក្នុងដំណើរការសង្វាក់ផលិតកម្មក្នុងរោងចក្រ បានស្រូបកម្លាំងពលកម្មសរុបចំនួន ២ ៣៥០ នាក់ទាំងកម្មករអចិន្ត្រៃយ៍ និងកម្មករបណ្តែត៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


