ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខ បិទផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយជាបណ្ដោះអាសន្ន
អាជ្ញាធរខណ្ឌសែនសុខបានសម្រេចផ្អាកដំណើរការផ្សារពិភពថ្មីឈូកមាសផ្សាររីករាយនិងអាជីវករទាំងអស់ដែលលក់ដូរនៅជុំវិញស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ និង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ជាបណ្តោះអាសន្នក្រោយមានអាជីវករមានឆ្លងជំងឺកូវីដ១៩។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខ ចុះថ្ងៃទី២១មេសានេះបានឲ្យដឹងថា ការបិទផ្សារទាំងពីរនេះដោយសារស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានបងប្អូនអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍ ២០កុម្ភៈដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រឺបារម្ភនឹងចាំបាច់ត្រូវមានវិធានការសុខាភិបាលត្រូវទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលខណ្ឌបានបន្តថា «ចំពោះមុខរដ្ឋបាលខណ្ឌសុំផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពិភពថ្មីឈូកមាសផ្សាររីករាយនឹងការលក់ដូរនៅជុំវិញទីតាំងខាងលើទាំងអស់ក្នុងសង្កាត់ក្រាំងធ្នង់និងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរយៈពេល១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២១ខែមេសាដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ដល់បងប្អូនអាជីវករអតិថិជនក៏ដូចជាប្រជាបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងសារខាងលើ។
រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនអាជីវករសន្តិសុខបុគ្គលិកកម្មករបម្រើការងារក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅតូបលេខ០០៥ ផ្សារពិភពថ្មីឈូកមាសនិងមានអាការសង្ស័យសូមប្រញាប់រួសរាន់ទៅយកសំណាកតេស្តរកមេរោគ កូវីដ១៩ជាបន្ទាន់នៅផ្លូវអា ខាងត្បូងផ្សារពិភពថ្មីឈូកមាស។
រដ្ឋបាលខណ្ឌសែនសុខសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនិងសាធារណជនជាពិសេសអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារពិភពថ្មីឈូកមាសផ្សាររីករាយនិងអាជីវករថតនៅជុំវិញទាំងអស់មានការយល់អធ្យាស្រ័យនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


