Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ដាក់គ្រឿងចក្រជួសជុលកំណាត់ផ្លូវខូចឡើងវិញ ក្រោយមានការសំណូមពរពីពលរដ្ឋ

បានផុស

នៅ

កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ កំណាត់ផ្លូវលេខ ២០១១ ដែលរងការខូចខាត ត្រូវបានអាជ្ញាធរចុះដាក់គ្រឿងចក្រកាយ និង ជួសជុលឡើងវិញ ជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅចំណុចកំណាត់ផ្លូវលេខ ២០១១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ បានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

កញ្ញា ភាព ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងជាអ្នកធ្វើដំណើរ បានសម្តែងនូវក្តីសប្បាយរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌសែនសុខ ក៏ដូចជាអាជ្ញាធរសង្កាត់គោកឃ្លាង ដែលតែងតែគិតគូរ និង ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបានលឿនរហ័សបែបនេះ។

ប្រជាពលរដ្ឋដដែល បានបន្តថា សកម្មភាពនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ឆ្លើយតបចំពោះក្តីកង្វល់ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាន់ពេលវេលា។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាកិច្ចការអាទិភាពមួយ ដើម្បីធានាឲ្យបាននូវការធ្វើដំណើរប្រកបដោយភាពងាយស្រួល និង សុវត្ថិភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ-សង្កាត់ ជូនពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម