Connect with us

ព័ត៌មានជាតិ

នគរបាលតាមមូលដ្ឋាន បន្តពង្រឹងការផ្ទៀងផ្ទាត់លើការធ្វើអត្តសញ្ញាណបណ្ណថ្មី និងបន្តសុពលភាព ដើម្បីកុំឱ្យខាតពេល ពលរដ្ឋ

បានផុស

នៅ

នគរបាលនៅថ្នាក់មូលដ្ឋាន បន្តពង្រឹងការផ្ទៀងផ្ទាត់លើការស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណ ជៀសវៀងកើតមានកំហុសខុសឆ្គង នូវទិន្នន័យ នាំឲ្យមានភាពយឺតយ៉ាវខាត់បង់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលរងចាំយកទៅប្រើប្រាស់តាមតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករវសេនីត្រី ម៉ក់ មី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលក្រាំងធ្នង់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ៖ ក្រោមការអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលប៉ុស្តិ៍ តែងបង្កើនការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈឲ្យបានល្អ ពិសេសការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាការងារស្នូលមួយ ត្រូវពង្រឹង និងផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ក្នុងការបំពេញជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការនានារបស់ពួកគាត់ ជៀសវាងការខុសឆ្គង ដែលជាផ្នែកនាំឲ្យពលរដ្ឋខាតពេលក្នុងការធ្វើសារជាថ្មី និងចំណាយពេលយូរក្នុងការរងចាំ អត្តសញ្ញាណបណ្ណថ្មី។

លោករវសេនីត្រី ម៉ក់ មី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលក្រាំងធ្នង់

លោកបន្ថែមថា ៖ បច្ចុប្បន្ននេះ ការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ បានបញ្ចូលទីតាំងរួមទៅក្នុងច្រកចេញចូលតែមួយរបស់សាលាសង្កាត់ ដែលអាចឲ្យមន្ត្រីនគរបាល និងរាជការស៊ីវិល នៅគៀកគិតគ្នា និងអាចផ្តល់ការបម្រើពលរដ្ឋឲ្យកាន់តែស្និទ្ធិស្នាល និងរហ័ស ជៀសការរុញសេវាដាក់គ្នាទៅមកផងដែរ។

ប្រជាពលរដ្ឋ រីករាយចំពោះការផ្តល់សេវាលឿនរហ័ស និងបានស្នើសុំឲ្យមន្ត្រីសមត្ថកិច្ច បន្តការបម្រើនេះ ឲ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំ ដែលជាកម្លាំងចលករសំខាន់ ធ្វើឲ្យអ្នកទទួលសេវា មានភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អ។ ពួកគាត់បន្តលើកឡើងនិងកោតសសើរដល់អាជ្ញាធរ ពេលដែលថតអត្តសញ្ញាណប័ណរួច ពួកគាត់ឲ្យពលរដ្ឋជាម្ចាស់សាមី ជួយផ្ទៀងផ្ទាត់ អក្ខរាវិរុទ្ធ ឈ្មោះ ថ្ងៃខែឆ្នាំកំណើតជាដើម ជៀសវាង ខុសដោយប្រការណាមួយ ពេលចេញអត្តសញ្ញាណប័ណ្ណមក ខាតបង់ពេលវេលារងចាំរបស់ពលរដ្ឋ។

គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ៕អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម