Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌសែនសុខ បន្តចុះរដ្ឋបាលពិនិត្យ៥ទីតាំងរកឃើញ ជនបរទេស២នាក់ ពាក់ព័ន្ធគ្រឿងញៀននៅខុនដូរអេចសែនសុខ

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តការចុះត្រួតពិនិត្យរដ្ឋបាលលើជនបរទេសស្នាក់នៅតាមទីតាំងចំនួន៥កន្លែង ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសបច្ចេកវិទ្យា និងអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងចំនួន៥ រួមមាន ខុនដូរអេច សែនសុខ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី, ខុនដូរ ក្រោនថៅវើរ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី, បុរីអ័រគីដេ ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម, ឃ្លាំងមួយកន្លែងស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ និងផ្ទះអាជីវកម្មលេខ៨៧, ៨៩ និង៩១ ក្នុងបុរីព្រីមៀលែន សែនសុខ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានជួបនិងត្រួតពិនិត្យជនបរទេសដែលកំពុងស្នាក់នៅក្នុងបន្ទប់ ខ្នងផ្ទះ និងឃ្លាំងសរុបចំនួន៣១ ស្មើនឹងជនបរទេសចំនួន៥៥នាក់ ក្នុងនោះមានស្ត្រីចំនួន១៨នាក់ និងមានសញ្ជាតិចំនួន១៤ផ្សេងគ្នា។

តាមការត្រួតពិនិត្យ សមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវស្របតាមច្បាប់ ហើយពុំមានការពាក់ព័ន្ធ ឬសង្ស័យនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ។

ទោះជាយ៉ាងណា ក្នុងអំឡុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញករណីពាក់ព័ន្ធគ្រឿងញៀនមួយករណី នៅខុនដូរអេច សែនសុខ ជាន់ទី២៥ បន្ទប់លេខ A2 ដោយបានប្រទះឃើញជនជាតិចិនចំនួន២នាក់ រួមជាមួយវត្ថុតាងជាគ្រឿងញៀនចំនួន៥កញ្ចប់ និងដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៤ដប។

ក្រោយការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនទាំង២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម