ព័ត៌មានជាតិ
ជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ៣០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមដំណើរការសាងសង់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹកកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ ៣០០០គ្រួសារ ខណៈដែលពួកគាត់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ព្រោះតែយោធាថៃ នៅបន្តឈ្លានពានគ្រប់គ្រងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយការដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធភូមិស្រុកក្នុងភូមិសាស្ត្រមួយចំនួន នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។


ក្នុងដំណើរការចាប់ផ្តើមនេះ ធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនិងនាយឧត្តមសេនីយ៍ ខេង សុមេធ, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល អមដោយអភិបាលនៃគណៈអភិបាលខេត្ត បានចុះទៅដល់មូលដ្ឋាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានរៀបចំពិធីបញ្ចុះបឋមសិលាសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ននេះឡើងផងដែរ។


លោកទេសរដ្ឋមន្ត្រី គន់ គីម គូសបញ្ជាក់ថា ដោយមានការគិតគូរពីសុខទុក្ខបងប្អូនជនភៀសសឹក ដែលមាន ចាស់ ក្មេង ស្ត្រីមានផ្ទៃពោះ ជាពិសេសខណៈមុនរដូវភ្លៀងខិតជិតចូលមកដល់ ដែលនឹងធ្វើឱ្យស្ថានភាពរស់នៅរបស់ជនភៀសសឹកកម្ពុជា កាន់តែពិបាកផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការអន្តរក្រសួង បានសម្រេចរៀបចំជាជម្រកបណ្តោះអាសន្នជូនពួកគាត់ លើផ្ទៃដីទំហំ ២០ម៉ែត្រx៣០ម៉ែត្រ សាងសង់ផ្ទះមួយខ្នង ដេីម្បីឱ្យពួកគាត់រស់នៅស្រួល មានទាំងបន្ទប់ទឹក ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភ្លេីង អណ្តូងទឹកជាដេីម។
លោកទេសរដ្ឋមន្ត្រីបន្តថា នៅពេលដែលព្រំដែនត្រូវបានដោះស្រាយចប់រួចរាល់ នៅពេលណាមួយ បងប្អូនជនភៀសសឹកអាចវិលត្រលប់ទៅភូមិឋានវិញ ហេីយដីផ្ទះទាំងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ហេីយក្នុងនាមសមាគមអតីតយុទ្ធជន និងស្នេីសុំរដ្ឋាភិបាល សម្រាប់ជូនដល់បងប្អូនអតីតយុទ្ធរស់នៅបន្ត។ ខណៈការសាងសង់ជម្រកបណ្តោះអាសន្ននេះ លោកទេសរដ្ឋមន្ត្រីក៏ដូចជារដ្ឋបាលខេត្ត ប្តេជ្ញានឹងខិតខំជំរុញសំដៅធ្វេីយ៉ាងឱ្យការសាងសង់នេះឆាប់បានរួចរាល់មុនរដូវវស្សាឈានចូលមកដល់។

ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក កែ គឹម យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដែលបានផ្តល់ដី ៤០០ហិកតា សម្រាប់សាងសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹករស់នៅបណ្តោះអាសន្ន ដែលចំនួន៦ភូមិ ។ ក្នុងគ្រាដ៏លំបាកនេះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វេីការដោះស្រាយជូនជនភៀសសឹកផងដែរ តាមរយៈមូលនិធិសមធម៌ ដោះស្រាយការពិនិត្យព្យាបាលសុខភាពដោយមិនគិតថវិកា រួមទាំងដោះស្រាយប័ណ្ណសមធម៌សម្រាប់ផ្តល់ជាថវិកាគាំពារសង្គមប្រចាំខែជូនជនភៀសសឹកទាំង ៦ភូមិ ខាងលេីនេះ។
ជាមួយគ្នានោះ ក្រសួងកសិកម្ម នឹងធ្វេីការស្នេីសុំដល់រាជរដ្ឋាភិបាល ធ្វេីជាទីតាំងកសិកម្ម ដាំដុះដំណាំផ្សេងៗ ក៏ដូចជាផ្តល់ឱកាសដេីម្បីឱ្យពួកគាត់មានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការដាំដុះដោយខ្លួនឯងជាដេីម ហេីយក៏ទទួលបានឱកាសការងារ ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ៕ ដោយ៖អពៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


