ព័ត៌មានជាតិ
ផ្ទុះករណីឆ្លងដំបូងនៅខេត្តមណ្ឌលគិរី ជូនស្វាមីមកព្យាបាលជំងឺ ៥ ថ្ងៃក្រោយ តេស្តមានកូវីដ ១៩
ស្រ្តីវ័យ ៥១ ឆ្នាំ នៅខេត្តមណ្ឌលគិរីម្នាក់ បានតេស្តមានវិជ្ជមានកូវីដ១៩ ជាករណីដំបូងនៅខេត្តមណ្ឌលគិរី ។ ជនរងគ្រោះមានឈ្មោះ គិន សម្ភ័ស មានលំនៅនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រវត្តមុនពេលរកឃើញឆ្លងកូវីដ ១៩ ស្រ្តីរងគ្រោះធ្លាប់បានមកភ្នំពេញ ដោយជូនស្វាមីមកមើលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ការធ្វើដំណើរមកនោះ មានអ្នករួមដំណើរចំនួន ០៥ នាក់។
នៅថ្ងៃ ១៧ ខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ ប្តីស្រ្តីរងគ្រោះត្រូវបានរថយន្តពេទ្យបញ្ជូនមកខេត្តមណ្ឌលគិរីវិញ។
នៅថ្ងៃ ២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ បានចុះមកយកសំណាកស្រ្តីឈ្មោះគិន សម្ភ័ស និងងិន សុភាព។ នៅថ្ងៃ ២២ ខែមេសា ២០២១ លទ្ធផលវិភាគបង្ហាញថាស្រ្តីឈ្មោះ គិន សម្ភ័ស មានវិជ្ជមានកូវីដ ១៩ និងត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


