ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់លើផ្លូវ ១៥៦ ដើម្បីរក្សាសណ្តាប់ធ្នាប់
អាជ្ញាធរខណ្ឌ៧មករា បន្តអនុវត្តន៍ លើការរៀបចំសណ្តាប់ធ្នាប់ និង ណែនាំដល់ម្ចាស់យានដ្ឋានជួសជុលរថយន្ត និង សាលារៀនឯកជន នៅលើកំណាត់ផ្លូវលេខ១៥៦ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈដងផ្លូវ។

ការចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវលេខ ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ក្នុងនោះផងដែរ លោក ណុប ផា អភិបាលរងខណ្ឌ បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំ ពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា លើការចុះត្រួតពិនិត្យ នឹងរៀបចំសណ្តាប់ធ្នាប់ ចំពោះទីតាំង ដែលប្រកបអាជីវកម្ម លើចិញ្ចើមផ្លូវ អោយមានរបៀបរៀបរយឡើងវិញ ដើម្បីសោភ័ណ្ឌភាព បរិស្ថានស្អាត។


អភិបាលរងខណ្ឌ៧មករា បានបន្តទៀតថាបានណែនាំដល់អ្នកគ្រប់គ្រង សាលារៀនឯកជន និង ទីតាំងជួសជុល រថយន្ត ត្រូវបន្តការចូលរួម រក្សាសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណត បង្កឲ្យមានការកកស្ទះ និងត្រូវរក្សាសម្រាប់ អ្នកធ្វើដំណើរ ៕ អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


