Connect with us

ព័ត៌មានជាតិ

អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

អគារផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារនេះមានកម្ពស់ ៨ជាន់ មានចំនួន ១០២បន្ទប់ អាចដាក់គ្រែបានចំនួន១២០ ក្នុងនោះបន្ទប់សម្រាលចំនួន ២ បន្ទប់វះកាត់ ចំនួន២ និងបន្ទប់ថែទាំមុន និងក្រោយសម្រាល ចំនួន ៣០ ស្មើនឹង ៧០គ្រែ ដែលចំណាយ ថវិកាសរុបប្រមាណ ៦លានដុល្លារអាម៉េរិក។ សមិទ្ធផលថ្មីនេះនឹងក្លាយជាជំហ៊ានដ៏សំខាន់មួយ ឆ្ពោះទៅមុខក្នុងការថែទាំស្ត្រី ទារក និងកុមារ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្ដល់អគារមន្ទីរពេទ្យបង្អែកជ័យជម្នះ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និងពង្រឹងគុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋគ្រប់រូប ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ស្របតាម យុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាល ទី១, ដែលចាត់ទុក “មនុស្ស» ជា អាទិភាព គន្លឹះ ទី១ ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដាំផ្ញើរដល់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុង/ស្រុក គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ បង្អែកជ័យជម្នះ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគត់មត់ជាប្រចាំ ដោយអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លើសពីនេះត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ក្នុងកាលៈទេសៈបច្ចុប្បន្នដែលជាតិយើង ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី សូមមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំ ព្រោះកម្លាំងសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយជោគជ័យ រួមទាំងបញ្ហាព្រំដែនផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម