Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាល ទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams)

បានផុស

នៅ

អាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យតាមទីតាំងអាគារស្នាក់នៅ រោងចក្រ ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។

ជាក់ស្តែងកាលពីទី១៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងចំនួន៥រួមមាន៖ ឃ្លាំងស្តុកទំនិញ ដេរអោអាវ , ឃ្លាំងបារីកម្ពុជា ,ផ្ទះលោក ធិងឈូឈាវ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល , រោងចក្រកាត់ដេរ និង សិប្បកម្ម ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល , ផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , សិប្បកម្មក្រដាស់ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, សហគ្រាស អេស អូ ខេ ខេ ឌីស្ទ្រីប៊្បូសិន ខូល អិលធីឌី ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬ សកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម