ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូដោះស្រាយការស្ទះចរន្តទឹកប្រវែងជិត ១ ពាន់ម៉ែត្រ
កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ ព្រមទាំងក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ បានបន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាការស្ទះចរន្តទឹកហូរ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ក្រោយទទួលការរាយការណ៍មកថា នៅក្នុងភូមិព្រៃព្រីងជើង ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ផ្លូវចំនួន ២ ខ្សែ ប្រព័ន្ធលូមានការកកស្ទះចរន្តទឹកហូរយឺត ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ទើបលោកស្នើសុំរថយន្តបូមលូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ចំនួន ១ គ្រឿង មកធ្វើការបូមស្តារ ផ្លូវខាងលើដែលមានប្រវែង ៩០០ ម៉ែត្រ។


លោក វ៉ា សាវឿន តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងាររាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តចំនួន ២ គ្រឿង សម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


