ព័ត៌មានជាតិ
ស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នឹងភ្ជាប់កាមេរ៉ាមកថ្នាក់ដឹកនាំផ្ទាល់ តាមដានមន្រ្តីអនុវត្តត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់បញ្ជាឲ្យគ្រប់ស្ថានីយថ្លឹងរថយន្តទូទាំងប្រទេសត្រូវភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV មកការិយាល័យកណ្តាល ដើម្បីតាមដានប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងដើម្បីធានាការដឹកជញ្ជូនស្របតាមបច្ចេកទេសឈានគ្រប់គ្រងការការដឹកលើសទម្ងន់ ដែលនាំខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ថ្លែងនៅក្នុងពេលឆ្មក់ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្ថិតនៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានប្រកាសដាក់ចេញនូវវិធានការតឹងរ៉ឹងជាបន្ទាន់ បន្ទាប់ពីបានរកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។

ដើម្បីធានាប្រសិទ្ធភាពក្នុងការតាមដាន គ្រប់គ្រង និងត្រួតពិនិត្យ លោករដ្ឋមន្រ្តីបានដាក់បញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងត្រូវតភ្ជាប់មកប្រព័ន្ធកណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។
ក្នុងការឆ្មក់ចុះត្រួតពិនិត្យ លោកបានព្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។
លោកបន្តថា គណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ក៏នឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយានយន្តដឹកលើសទម្ងន់ទាំងឡាយណាដែលព្យាយាមបើកគេច ឬបើកវាងមិនព្រមចូលថ្លឹងនៅស្ថានីយ។
ជាមួយគ្នានេះ លោកណែនាំឲ្យដំឡើងផ្លាកសញ្ញានិងដាក់ពង្រាយមន្ត្រីចល័ត ដើម្បីផ្តល់ដំណឹងដល់អ្នកដឹកជញ្ជូនទាំងអស់ឱ្យបានដឹងថានៅខាងមុខស្ថានីយគឺមានវត្តមានមន្ត្រីចល័ត ដែលរង់ចាំទប់ស្កាត់រាល់សកម្មភាពបើកគេចមិនចូលស្ថានីយថ្លឹងឲ្យបានត្រឹមត្រូវ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


