ព័ត៌មានជាតិ
ម្ចាស់ឡូរីនៅបាត់ដំបងថ្ងូរថា ស្ទើរតែដាច់បាយ ដោយសារអត់ភ្ញៀវទេសចរជិះដូចមុន
បើទោះបីជាម្ចាស់ឡូរីទាំងអស់មិនបានឡើងថ្លៃនៅពេលដែលប្រេងសាំងហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ ក៏ម្នាក់ៗស្ទើរតែដាច់បាយដោយសារគ្មានភ្ញៀវទេសចរទាល់តែសោះ ស្របអាកាសធាតុឡើងក្តៅហួតហែងផង។
កំពុងសម្រាកនៅក្នុងអង្រឹង លោក ហួន ស៊ីណាត ជាប្រជាពលរដ្ឋរស់នៅក្បែរស្ថានីយរថភ្លើងអូរដំបងស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃឡូរីដែលនៅប្រចាំការក្នុងស្ថានីយអូរដំបងមានសរុបប្រហែល ១០ គ្រឿង ដែលត្រូវរត់ផ្លាស់ប្ដូរវេនគ្នាជាប្រចាំដើម្បីឲ្យបានរស់ទាំងអស់គ្នា។


លោកបន្តថា កាលពីមុនគោលដៅរបស់ឡូរីត្រូវដឹកចេញពីស្ថានីយអូរដំបង ទៅកាន់ស្ថានីយអូរស្រឡៅ ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ហើយត្រូវដឹកភ្ញៀវទេសចរត្រឡប់មកកាន់ស្ថានីយអូរដំបងវិញ។ ប៉ុន្តែក្រោយពីខេត្តបាត់ដំបងបង្កើតឲ្យមានផ្លូវវាងក្រុង ចាប់តាំងពីពេលនោះមកគឺឡូរីត្រូវបានផ្អាកការធ្វើដំណើរទៅកាន់ស្ថានីយអូរស្រឡៅ ព្រោះត្រូវឆ្លងកាត់ផ្លូវហាយវេដែលជាតំបន់គ្រោះថ្នាក់ ហើយក៏បានបង្វែរទិសដៅគឺត្រូវចេញពីស្ថានីយអូរដំបងមកកាន់ស្ពានរថភ្លើងក្បែរវត្តកណ្ដឹងវិញ ដែលមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រប៉ុណ្ណោះទើបត្រូវត្រឡប់ទៅវិញ។

លោកបន្ថែមថា មួយរយៈចុងក្រោយនេះមិនដឹងថាដោយសារអាកាសធាតុក្តៅខ្លាំងឬយ៉ាងណានោះទេ ទើបធ្វើឱ្យបាត់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ម្យ៉ាងវិញទៀតឡូរីមិនមានដំបូលដើម្បីជ្រកនោះទេ គឺត្រូវអង្គុយនៅក្រោមកំដៅថ្ងៃ។ រីឯតម្លៃបើទោះបីជាសាំងឡើងថ្លៃក៏ដោយ ក៏ឡូរីនៅតែរក្សាតម្លៃដដែលគឺភ្ញៀវក្នុងស្រុកតម្លៃ ១ មុឺនរៀល បើភ្ញៀវបរទេសគឺតម្លៃ ៥ ដុល្លារ។


ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា ក្នុងមួយថ្ងៃការរត់ឡូរីវិលជុំសឹងតែមិនបានម្នាក់មួយជើងផង ព្រោះគ្មានភ្ញៀវទាល់តែសោះ។ ម្យ៉ាងវិញទៀតនៅស្ថានីយអូរស្រឡៅ ក៏មានក្រុមឡូរីមួយក្រុមទៀតនៅប្រចាំការទីនោះ ដោយគោលដៅរត់ចេញពីស្ថានីយអូរស្រឡៅទៅកាន់ស្ថានីយរាំងកេសី ហើយត្រឡប់មកកាន់ស្ថានីយអូរស្រឡៅវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


