ព័ត៌មានជាតិ
អនុញ្ញាតឱ្យផ្ទះពលរដ្ឋ១៥ គ្រួសារបើកឡើងវិញបន្ទាប់ពីបិទ១៤ ថ្ងៃ
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានបន្តដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ បានគ្រប់ចំនួនតាមការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
នៅក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទជាបណ្តោះអាសន្ននូវទីតាំង ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល យោងតាមការវាយតម្លៃរបស់ក្រុមការងារជំនាញសុខាភិបាល លើកម្រិតហានិភ័យនៃការចម្លង។

ក្នុងនោះ មានមួយផ្នែកនៅក្នុងភូមិបុរីរដ្ឋបាល ដែលមាន ១៣គ្រួសារ បានធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅភូមិគោកគរ ចំនួន ០២គ្រួសារ ហើយលទ្ធផលនៃការធ្វើតេស្តតាមដំណាល់កាលបានបង្ហាញថា អវិជ្ជមានជំងឺកូវីដ-១៩ និងថ្ងៃនេះ គម្រប់រយៈពេល ១៤ថ្ងៃ ក្រុមការងារ បានធ្វើតេស្ត (Rapid Test) ដែលអាចវាយតម្លៃ និងដឹងលទ្ធផលភ្លាមៗ បានបញ្ជាក់ថា អវិជ្ជាមានជំងឺនេះ។

តាមរយៈការចុះសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយការអត់ធ្មត់ នៅក្នងផ្ទះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរក្សា និងប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីសហគមន៍របស់យើងគ្នាជំងឺឆ្លងកូវីដ-១៩ (COVID-19)៕

អត្ថបទ៖ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


