ព័ត៌មានជាតិ
ក្រុមហ៊ុន សុកហ្វីន និងសហគមន៍ជនជាតិភាគតិចប៊ូស្រា ប្រកាសពីកិច្ចព្រមព្រៀងដោះស្រាវិវាទដីធ្លី ក្រោយមានជម្លោះជិត២ទសវត្សរ៍
ទីបំផុតកិច្ច ព្រមព្រៀងដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចរវាងក្រុមហ៊ុនកែច្នៃកៅស៊ូ សុកហ្វីន និងសហគមន៍ជនជាតិភាគតិច ប៊ូស្រាចំនួន ៥ភូមិ ត្រូវបានបង្ហាញជាផ្លូវការ បន្ទាប់ពីដំណើការសំណងបាន៨០% និងគ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

ការឯកភាពគ្នារវាងភាគគីពាកព័ន្ធ ក្រុមហ៊ុន និងសគមន៍នេះត្រូវបានធ្វើឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីដំណោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចរវាងសហគមន៍ប៊ូស្រា និងក្រុមហ៊ុនសុកហ្វីន ស្ថិតក្នុងស្រុកពេជ្រា ខេត្តមណ្ឌលគីរី។ ក្នុងឱកាសនោះ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា វិវាទដីធ្លីរវាងក្រុមហ៊ុនចំនួន២ គឺសុកហ្វីន កូវីហ្វាម៉ា និងសហគមន៍ជនជាតិភាគតិចប៊ូស្រាមានចំនួន៥ ក្នុងមាន ពូទឺត, ពូរាំង, ពូចារ, ប៊ូស្រា និងពូលុ។ ភាគីក្រុមហ៊ុន និងសហគមន៍ទាំង៥ បានឈានដល់កាព្រមព្រៀងគ្នាតាំងពី២០២១មកម្ល៉េះ និងយល់ព្រមទូទាត់សំណងរយះពេល៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២២ ដល់២០២៦។
ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អដក បានដំណើការសម្របសម្រួល ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ ពោលគឺអស់រយៈពេល ៥ឆ្នាំ មុននឹងភាគីទាំង២ បានឯកភាពគ្នា និងចុះកិច្ចសន្យាក្នុងឆ្នាំ២០២១ ដោយក្រុមហ៊ុន បានយល់ព្រមប្រគល់ដីមួយចំនួន ផ្តល់សំណង ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំនួយផ្សេងទៀត ជូនទៅសហគមន៍ទាំង៥។

លោក ប៉ូច សោភ័ណ បានបញ្ជាក់ថា វិវាទដីសម្បទានសេដ្ឋកិច្ចស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានកើតឡើងចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៨ មកម្ល៉េះ មុននឹងឈានដល់ការព្រមព្រៀងដោះស្រាយវិវាទរវាងដីសហគមន៍ និងក្រុមហ៊ុនសុកហ្វីន ក្នុងឆ្នាំ២០២១ ប៉ុន្តែ គ្រប់ភាគគីពាក់ព័ន្ធត្រូវាបានរក្សាការសម្ងាត់។
សំណងដែលសហគមន៍ទទួលបានពីក្រុមហ៊ុនតាមសំណើដើម្បីបញ្ចប់វិវាទតាមអ្វីដែលបានចុះកិច្ចសន្យាកន្លងទៅរួមមាន ត្រូវប្រគល់ដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនជូនត្រឡប់ទៅវិញជាង ៥០០ហិកតា ដូចជា ព្រៃតំណម និងព្រៃកប់សព ជូនសហគមន៍ ដីសម្រាប់ធ្វើចំការអាចបង្កបង្កើនផលកសិកម្មបានផងដែរ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ដូចជា ផ្លូវថ្នល់ និងជីកអណ្តូងទឹកជាដើម។ ប៉ុន្តែក្រោយពីការទូទាត់សំណងតាមកិច្ចសន្យាបានជាង៨០% ភាគីទាំង២ បានសម្រេចចេញសេចក្តីប្រកាសរួមអំពីការដោះវិវាទនេះតែម្តង ខណៈក្រុមហ៊ុនគ្រោងផ្តល់សំណងចំនួន២០%ទៀតនៅត្រឹមចុងឆ្នាំនេះ ដើម្បីបញ្ចប់វិវាទដោយជោគជ័យ ដោយសន្តិវិធី និងអហឹង្សា។

ជាមួយគ្នានេះ អ្នកស្រី ខ្លឹប ស៊ីងៀប តំណាងសហគមន៍ជនជាតិភាគតិចពូចា បានលើកឡើង បន្ទាប់ពីពិធីប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីដំណោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចរវាងសហគមន៍ប៊ូស្រា និងក្រុមហ៊ុន ថា អ្នកស្រីពិតជាមានសោមនស្សរីករាយក្រៃលែង ដែលវិវាទទាំងអស់ត្រូវបានឈានដល់ការជិតបញ្ចប់នៅពេលនេះ។

ជាងនេះទៅទៀត តំណាងសហគមន៍ទាំង៥ បានសម្តែងនូវការរីករាយ និងពេញចេញចំពោះអ្វីដែលខ្លួនទទួលបាន ពិសេសការប្រគល់ដីជាង ៥០០ហិកតា ត្រឡប់មកវិញ ក្នុងនោះមានដីព្រៃកប់សព ដីព្រៃតំណម និងដីកសិកម្មដែលអាចឱ្យប្រជាសហគមន៍បង្កបង្កើនផលបាន ដើម្បីសម្រួលដល់ជីវភាពគ្រួសារ។ អ្វីកាន់តែពិសេស គឺដីអរក្សដែលអាចឱ្យសហគមន៍ទាំង ៥ភូមិជាជនជាតិដើមភាគតិចនេះបន្តធ្វើពិធីសែនព្រេនគោរពតាមទំនៀមទំលាប់តាមប្រពៃណីតាមជំនឿផ្សេងៗផងដែរ៕


អត្ថបទ៖រៀម សុខហេង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


