Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា បន្តណែនាំចៅសង្កាត់ទាំង៨ និង ៦៦ ភូមិ ពង្រឹងការងារបង្ក្រាប Online Scam ក្នុងមូលដ្ឋាន

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា បានបន្តដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើស Online Scam ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសអនឡាញ ឱ្យបានអស់ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានមានមតិយ៉ាងច្បាស់ថា លោកសូមកោតសរសើរដល់អាជ្ញាធរភូមិ-សង្កាត់ និងកងកម្លាំងទាំងពីរប្រភេទ ដែលបានសហការយ៉ាងសកម្មក្នុងការចូលរួមបង្ក្រាបករណី Online Scam កន្លងមក ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា

ជាមួយគ្នានេះផងដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា

លោកបានសង្កត់ធ្ងន់បន្ថែមថា អាជ្ញាធរភូមិ និងសង្កាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការសហការជាមួយកងកម្លាំងពាក់ព័ន្ធ ដោយត្រូវរាយការណ៍ឱ្យទាន់ពេលវេលា នៅពេលរកឃើញសកម្មភាពសង្ស័យណាមួយ ដើម្បីរួមចំណែកក្នុងការបោសសម្អាតបទល្មើស Online Scam ឱ្យបានជោគជ័យ។

តបទៅនឹងការណែនាំនេះ លោក លោកស្រី មេភូមិ និងចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើស Online Scam នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕ អត្ថបទ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម