ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំពៅពូន បង្ក្រាបទីតាំង Online Scams មួយកន្លែងឃាត់ខ្លួនជនជាតិវៀតណាម ២១នាក់
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានឆ្មក់ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) មួយកន្លែង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ឃាត់ខ្លួនជនជាតិវៀតណាម ២១នាក់ និងដកហូតសម្ភារវត្ថុតាងមួយចំនួន។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង និងឃាត់ខ្លួនជនជាតិវៀតណាមសរុប២១នាក់ (ស្រី២នាក់) ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។

បន្ថែមពីនេះ លោកអភិបាលខេត្ត តែងតែបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យ ឬបានដឹងថា មានទីតាំងណាលួចលាក់ប្រព្រឹត្ត Online Scams សូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលាដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយប្រជាពលរដ្ឋដែលបានរាយការណ៍ អាជ្ញាធរនិងរក្សាការសម្ងាត់ ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្ត ប្រសិនបើការរាយការណ៍ឈានទៅដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


