ព័ត៌មានជាតិ
លោក កង អាណាន់ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកអង្គរបូរី នៅព្រឹកថ្ងៃច័ន្ទនេះ
លោក កង អាណាន់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្ត ប្រកាសតែងតាំងជាអភិបាលស្រុកអង្គរបូរី ជំនួសលោក រស់ ប៊ុនធឿន ដែលបានទទួលមរណភាពកន្លងមក។

ពិធីប្រកាសតែងតាំងនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរបូរី ដែលបានរួមសាមគ្គីគ្នា អភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលនានាដែលសម្រេចបាន គឺកើតចេញពីការចូលរួមសហការយ៉ាងសកម្មពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រពីប្រជាពលរដ្ឋ ដែលជាកម្លាំងសំខាន់ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់លោក កង អាណាន់ អភិបាលស្រុកអង្គរបូរីថ្មី ត្រូវបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សជាងមុន។


គួរបញ្ជាក់ថា លោក កង អាណាន់ មានបទពិសោធន៍ដឹកនាំជាអភិបាលក្រុងដូនកែវ រយៈពេល ៧ឆ្នាំ ៥ខែ ជិត២អាណត្តិ ហើយត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំសកម្ម ដែលតែងចូលរួមការងារមនុស្សធម៌ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងជិតស្និទ្ធ។ ការតែងតាំងនេះ ត្រូវបានគេរំពឹងថា នឹងបន្តជំរុញការអភិវឌ្ឍស្រុកអង្គរបូរីឲ្យកាន់តែរីកចម្រើន និងបង្កើនសេវាសាធារណៈឲ្យឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


