Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ​សាងសង់ផ្សារណាត់ថ្មីកម្ពស់​ ៣ ជាន់ គ្រោង​រួច​រាល់​នៅដើម​ឆ្នាំ​២០២២

បានផុស

នៅ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ រួម​ទាំង​ម្ចាស់វិនិយោគគំរោងសាងសង់ផ្សារណាត់ទំនើបខ្នាតតូច បានចុះពិនិត្យការដ្ឋានកំពុងដំណើរការស្ថាបនាស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់ម្ចាស់គំរោងវិនិយោគផ្សារ និងមេការជាងទាំងអស់ ត្រូវពិនិត្យនិងតាមដានគុណភាពសំណង់ ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ព្រមទាំងពន្លឿនការសាងសង់ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យបានបងប្អូនក្រុមអាជីវករចូលលក់ដូរវិញបានឆាប់រហ័ស ។

ដោយឡែកបើតាមការបញ្ជាក់ពី លោក ឡោ ជំនិត ប្រធានវិនិយោគបានឱ្យដឹងថា បច្ចុប្បន្ននេះសំណង់អាគារផ្សារដែលមានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ មានកម្ពស់០៣ជាន់គឺសម្រេចការសាងសង់បានជាង​៣០​ភាគរយ គ្រោងបញ្ចប់​នៅខែមេសាឆ្នាំ២០២២ខាងមុខ ហើយសម្រាប់ជាន់ផ្ទាល់ដី គឺនៅដើមឆ្នាំ២០២២នេះ បងប្អូនអាជីវករអាចចូលមកលក់ដូរបានវិញជាធម្មតា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣៤ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម