ព័ត៌មានជាតិ
រដ្ឋបាលស្រុកអង្គរបូរី ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនពាក់ព័ន្ធការប្រមូលលុយពីដេប៉ូសាំងមួយកន្លែង៦០០ដុល្លារ
រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ពីការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួនដែលចោទប្រកាន់ថា ចៅហ្វាយស្រុកស្តីទី ស្រុកអង្គបូរី បញ្ជាឲ្យប្រធានការិយាល័យភូមិបាល ស្រុកអង្គរបូរី ប្រមូលលុយពីដេប៉ូសាំងខុសច្បាប់ មួយកន្លែង៦០០ដុល្លារ។ រដ្ឋបាលស្រុកអង្គរបូរី ចាត់ទុកការផ្សព្វផ្សាយនេះ ថា ជាព័ត៌មានមិនពិត ធ្វើឲ្យប្រជាពលរដ្ឋ និងសាធារណជនមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អង្គភាព និងសាមីខ្លួន។
ការចេញមកបដិសេធ និងច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយនៅលើបណ្ដាញសង្គមដែលមានខ្លឹមថា «លោក រស់ រ័ត្ន ចៅហ្វាយស្រុកស្តីទី ឬចៅហ្វាយរងស្រុកអង្គរបូរី បញ្ជាអោយប្រធានការិយាល័យភូមិបាលស្រុកអង្គរបូរី ប្រមូលលុយពីដេប៉ូសាំងខុសច្បាប់ មួយកន្លែង៦០០ដុល្លារ»។
តាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកអង្គរបូរី កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ១.ដេប៉ូសាំង មានម្ចាស់ឈ្មោះ គង់ ភារម្យ បានសាង់សង់នៅខាងជើងគល់ស្ពានភ្នំដា ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកថ្កោល ដោយសាង់សង់លើដីចំណីផ្លូវ និងដីប្រឡាយរបស់រដ្ឋ។
២.ដេប៉ូសាំង មានម្ចាស់ឈ្មោះ ជន ច័ន្ទតុលា បានសាងសង់លើដីកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកថ្កោល (កំពុងបំពេញបែបបទសុំច្បាប់នៅក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ)។
៣.ដេប៉ូសាំង មានម្ចាស់ឈ្មោះ ងិន គឹមហេង និងលឿន ដាវិត បានសាងសង់លើដីកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅក្នុងភូមិ កំពង់ពោធិ៍ ឃុំព្រែកថ្កោល (កំពុងបំពេញបែបបទសុំច្បាប់នៅក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ)។
រដ្ឋបាលស្រុកអង្គរបូរី បន្ថែមថា បន្ទាប់ពីបានឃើញការចុះផ្សាយ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានអញ្ជើញម្ចាស់ដេប៉ូសាំងទាំង៣ទីតាំងដែលមានឈ្មោះខាងលើ ដើម្បីសាកសួរព័ត៌មានជុំវិញករណីដែលអង្គភាពសារព័ត៌មាន ឬបណ្តាញសង្គមមួយចំនួនធ្វើការបង្ហោះផ្សព្វផ្សាយ។ ក្នុងការសាកសួរ ម្ចាស់ដេប៉ូសាំងទាំង៣ បានអះអាងថា គឺជាព័ត៌មានមិនពិត ដោយពួកគាត់មិនបានចំណាយលុយឬយកលុយចំនួន៦០០ដុល្លារ ឲ្យអាជ្ញាធរជាថ្លៃគូសប្លង់ឲ្យបានលក់ដូរធម្មតាដូចការលើកឡើងរបស់អ្នកសារព័ត៌មាននោះឡើយ។
រដ្ឋបាលស្រុកអង្គរបូរី ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មាន និងតាមបណ្តាញព័ត៌មានសង្គមនានា និងចាត់ទុកថា ជាព័ត៌មានមិនពិត ធ្វើឲ្យប្រជាពលរដ្ឋ និងសាធារណជនមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អង្គភាព និងសាមីខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


