ព័ត៌មានជាតិ
អភិបាលខេត្តតាកែវយល់ស្របការយក “ក្មេងទំនើង” ទៅបម្រើសកម្មភាពជួរមុខជំនួសការដាក់ពន្ធនាគារ
បញ្ហាក្មេងទំនើងដែលនៅតែបន្តកើតមាន និងបង្កការព្រួយបារម្ភដល់សង្គម លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានយល់ស្របតាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលដោយយកពួកគាត់ទៅបម្រើសម្រាប់សកម្មភាពនៅជួរមុខជាជាងយកទៅដាក់ពន្ធនាគារ ព្រោះអាចសន្សំសំចៃថវិការដ្ឋ។

លោកអភិបាលខេត្តបានលើកឡើងថា ជារៀងរាល់ខែ ថវិកាដែលត្រូវចំណាយសម្រាប់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តតាកេវ មានចំនួនច្រើនគិតចាប់ពីថ្លៃអាហារ ទឹក ភ្លើង និងការថែទាំផ្សេងៗ។ ការចំណាយទាំងនេះ ត្រូវបានលោកពិចារណាថា ជាបន្ទុកធ្ងន់លើថវិកាជាតិ ខណៈដែលអាចយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ឬសេវាសាធារណៈផ្សេងៗបានប្រសើរជាង។

ក្នុងន័យនេះ លោកបានលើកយោបល់ថា ជំនួសឱ្យការចាប់ខ្លួន និងដាក់ពន្ធនាគារក្មេងទំនើង គួរតែពិចារណាវិធានការផ្លាស់ប្តូរដោយនាំយកពួកគេទៅចូលរួមក្នុងសកម្មភាពដែលមានប្រយោជន៍ដល់សង្គម ឬការងារដែលអាចបង្កើតតម្លៃវិជ្ជមាន ពិសេសសកម្មនៅជួរមុខតែម្តង។ វិធីសាស្ត្រនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបំប្លែងអត្តចរិត និងឱ្យឱកាសក្មេងៗទាំងនោះត្រឡប់មកជាសមាជិកល្អក្នុងសង្គមវិញផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសពិធីប្រកាសចូលកាន់ដំណែងអភិបាលក្រុងដូនកែវថ្មី លោក ឌឹម គឹមសាន្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ក្នុងកម្មវិធីនោះដែរ អាជ្ញាធរខេត្តក៏បានអំពាវនាវឱ្យមូលដ្ឋានពាក់ព័ន្ធ បន្តសហការក្នុងការរកដំណោះស្រាយបញ្ហាសង្គម ដោយផ្តោតលើការពារ និងអប់រំជាងការដាក់ទណ្ឌកម្មតែមួយមុខប៉ុណ្ណោះ៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


